យានអវកាសមួយប្រភេទរបស់រុស្ស៊ី ដែលមានលទ្ធភាពនាំមនុស្សទៅដល់ឋានព្រះច័ន្ទ នឹង
ត្រូវហោះហើរសាកល្បង ក្នុងឆ្នាំ ២០១៧។
ក្រុមហ៊ុនបច្ចេកវិទ្យាកាំជ្រួចរបស់រុស្ស៊ី Energia ដែលបានទទួលកិច្ចព្រមព្រៀងបង្កើតយាន
អវកាសថ្មីពីរដ្ឋាភិបាលរុស្ស៊ី កាលពីឆ្នាំ ២០០៩ ហើយបច្ចុប្បន្ន ទើបបានសម្រេចម៉ូដែលគំរូ
នៃយានអវកាសដ៏ទំនើបមួយប្រភេទ នេះបើតាមសេចក្ដីរាយការរបស់ទំព័រ RIA Novosti ។
អគ្គនាយករបស់ក្រុមហ៊ុន Energia លោក Vitaly Lopota បានមានប្រសាសន៍ថា ៖ " យានអវ
កាសទំនើបនេះនឹងត្រូវបានចាប់ផ្ដើមធ្វើការហោះហើរសាកល្បង នៅឆ្នាំ ២០១៧។ យានអាវ
កាសនេះនឹងមានលទ្ធភាពហោះហើរពីផែនដី ទៅដល់ឋានព្រះច័ន្ទ"។
បច្ចុប្បន្ន ប្រទេសរុស្ស៊ី ធ្លាប់បាននាំមនុស្សឡើងទៅលំហអាកាសដោយយានអវកាស Soyuz។
បន្ទាប់ពីត្រូវបានកែលំអជាច្រើនលើក Soyuz បានក្លាយជាយានអវកាសដែលបម្រើមនុស្សបាន
យូរបំផុត។ ក្រុមហោះហើរ Soyuz ធ្លាប់បាននាំអ្នកអវកាសជាច្រើន ទៅកាន់ស្ថានិយអវកាស
Salyut, Mir និងស្ថានិយអវកាសអន្ដរជាតិ ISS ផងដែរ។
គួររំលឹកថា កាលពីមុននេះ អ្នកអវកាសចំនួនពីរក្រុមត្រូវបាត់បង់ជីវិត នៅក្នុងការបាញ់បង្ហោះយាន
អវកាស Soyuz ជាង ១០០លើក។
ដោយ ៖ សីហា
ប្រភព ៖ VE