CamNews

យល់ដឹង 

រូបរាងអាវុធ អាចប្រាប់ពីអត្តចរិតបុរស

សម្រាប់មនុស្សយើង មិនត្រឹមតែសំដីនោះទេដែលអាចបង្ហាញឱ្យដឹងពីអត្ដចរិតផ្ទាល់
ខ្លួន ប៉ុន្ដែ អាវុធ របស់ពួកគេក៏អាចស្ដែងចេញប្រការនេះបាន។



អាវុធធុនតូច
ដោយសារតែ អាវុធ មានសភាពតូចល្អិត ទើបបណ្ដាលឱ្យបុរសមួយចំនួនរស់នៅដោយ
ការព្រួយបារម្ភ។ ពួកគេតែងសួរខ្លួនឯងថា តើមាននារីណាពេញចិត្ដខ្លួន បើ អាវុធ តូចបែប
នេះ ដូច្នេះពួកគេ ប្ដេជ្ញាចិត្តដើម្បីធ្វើឱ្យបានជោគជ័យក្នុងការងារដើម្បីបំពេញការខ្វះខាត
ផ្នែក អាវុធ របស់ខ្លួនដែលអន់ជាងបុរសដទៃ។ ពួកគេនឹងព្យាយាមរកគ្រប់មធ្យោបាយ
ដើម្បីសម្រេចដល់គោលដៅ ព្រមទាំងចំណាយពេលវេលាច្រើនក្នុងការស្រាវជ្រាវរកវិធី
និងក្បាច់គុន ល្អៗសម្រាប់ អាវុធ ដ៏តូចនោះ។

អាវុធធំល្មម

បុរសដែលមាន អាវុធ ធំល្មមបែបនេះ តែងមានចរិតធម្មតាដូចបុរសដទៃ។ ពួកគេស្លៀក
ខោក្រណាតកាគី ចេះផឹកស្រា មានការងារនិងមានជីវភាពធម្មតា។ ពួកគេអាចចូលទៅ
កាន់សៃវៀនប្រយុទ្ធបានដូចធម្មតា។ ប៉ុន្តែនៅក្នុងកាលៈទេសៈផ្សេងមួយទៀត ពួកគេអាច ប៉ះប៉ូវឱ្យការខ្វះខាតរបស់ខ្លួនដោយការប្រើយុទ្ធសាស្ដ្រកំពូលរបស់ខ្លួនដែលបានលួចចម្លង
ពីអ្នកផ្សេង។ ប្រការដែលយើងអាចសន្មត់បានច្បាស់នោះគឺ៖ បុរសដែលមានអាវុធធុនល្មម
ដូច្នេះ ប្រៀបដូចជានំឆ្ងាញ់មួយដែលស្ថិតក្នុងទីកំបាំង ហើយអ្នកនឹងមិនអាចស្មានបានថា ខ្លួននឹងបានទទួលនំប្រភេទណានោះទេ។

អាវុធធំអស្ចារ្យ
ដោយសារតែដឹងថា ខ្លួនមានអាវុធធំជាងគេ ដូច្នេះបុរសប្រភេទនេះ តែងមានអំនួតនិងមាន
មោទនភាព។ ប៉ុន្តែ ចរិតផ្ទាល់របស់បុរសនេះគឺខ្ជិលធ្វើការចូលចិត្តអង្គុយមើលទូរទស្សន៍
នៅផ្ទះជាជាងនាំគូស្នេហ៍ទៅដើរលេង។ សម្រាប់ការឡើងគ្រែ ប្រសឹនបើ អ្នកចង់នៅក្បែរ
បុរសប្រភេទនេះ អ្នកត្រូវតែ ចេះធ្វើតាមអ្វីដែលបុរសនេះចង់បាន៖ ។

ពិបាកស្មានត្រូវ
បុរសប្រភេទនេះ តែងតែមានចរិតប្លែកៗ ។ ពួកគេមានការងារមិនធម្មតា ហើយចំណូល
ចិត្តក៏ចម្លែក រីឯការនិយាយស្ដីក៏ពិបាកយល់។ ចំណែក អាវុធ របស់ពួកបុរសប្រភេទនេះ
ក៏មានអាថ៌កំបាំងខ្លាំងដែរ ៖ ពេលខ្លះវាវេចង្កូតទៅស្ដាំ ពេលខ្លះទៅឆ្វេង។ បុរសដែលមាន
អាវុធ បែបនេះ ត្រូវបានគេហៅថា ជាខ្លាលាក់ក្រចក មុនពេលចាប់ចំណី។

ខ្លីប៉ុន្ដែធំ
បុរសដែលមាន អាវុធ ខ្លី ប៉ុន្ដែធំ បែបនេះ តែងមានអត្ដចរិតកាច ខ្លាំងក្លា និងយល់ថាខ្លួន
ជាអ្នកសំខាន់ជាងគេ។ ពួកគេព្យាយាមប៉ះប៉ូវការខ្វះខាតរបស់ខ្លួនដោយការបង្ហាញពីអ្វីៗ
គ្រប់យ៉ាងប្រកបដោយភាពអស្ចារ្យ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ menshealth