CamNews

ប្លែកៗ 

បារសម្រាប់មនុស្ស �ខ្លាញ់ច្រើន�

ចាប់ពីពេលនេះតទៅ អ្នកមានរួបរាងធាតុនឹងមានឱកាសទទួលអារម្មណ៍ជឿជាក់ជាមួយ
នឹងរូបរាងកាយរបស់ខ្លួន ព្រមទាំងបានចូលរួមជាមួយមនុស្សដែលមានស្ថានភាពដូចគ្នា។



�អ្នកធាត់ខ្លាំងមែនទី ? អ្នកមិនគួរខ្មាសអៀនឡើយ� ទាំងនេះគឺជាពាក្យឃោសនារបស់
បាររាត្រីសម្រាប់មនុស្សធាត់មួយចំនួនដែលបាននឹងកំពុងរីកដូចផ្សិតនៅអាមេរិក។ គោល
បំណងរបស់បារទាំងនេះគឺដើម្បីជួយធ្វើឱ្យអ្នកធាត់ទាំងឡាយបានទទួលអារម្មណ៍រីករាយ
និងជឿជាក់លើខ្លួនឯង ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ឱ្យអ្នកធាត់ដូចគ្នាមាន
ឱ្យកាសចែករំលែកសុខទុក្ខ។

បារសម្រាប់អ្នកធាត់នៅអាមេរិកដែលមានឈ្មោះល្បីល្បាញជាងគេនោះគឺ Club Bounce
និងThe Butterfly Lounge នៅ California ។ ចំនុចពិសេសរបស់បារពីរកន្លែងនេះ គឺមាន
បម្រើអ្នកដែលមានអារម្មណ៍ថាខ្លួនមិនបានត្រូវគេទទួលរាក់ទាក់នៅក្នុងខ្លិបរាត្រីទំនើបៗ
ដោយសារតែរូបរាងដ៏ធាត់របស់ពួកគេ។

ភាពជោគជ័យរបស់ខ្លិបកំសាន្ដទាំងពីរខាងលើបានជំរុញឱ្យមានការបង្កើតខ្លិបប្រភេទនេះ
កាន់តែច្រើននៅក្នុងក្រុងដែលនៅក្បែរនោះ មានដូចជា San Diego និង San Francisco
ជាដើម។

បារសម្រាប់អ្នកធាត់ត្រូវបានរចនា និងបំពាក់ប្រព័ន្ធភ្លើង រួមនឹងឆាកសម្រាប់រាំដូចទៅនឹង
ខ្លិបរាត្រីផ្សេងៗដែរ ទន្ទឹមនឹងនេះ បារប្រភេទនេះក៏មានបម្រើអាហារសម្រាប់អ្នកធាត់ផង
ដែរ។
នាង Lisa Marie Garbo ម្ចាស់ បារ Club Bounce ដែលត្រូវបានបង្កើតឡើងកាលពី ៥ ឆ្នាំ
មុន បានឱ្យដឹងថា នាងបង្កើតបារនេះឡើងគឺសម្រាប់ខ្លួនឯង និងអ្នកដទៃដែលគិតថាខ្លួន
គឺជាមនុស្សធាត់ជាងគេនៅក្នុងហាង ឬក្លិប។

Lisa ថ្លែងថា ៖ � ធាត់លែងមានន័យមិនល្អទៀតហើយ។ ខ្ញុំគិតថា ពេលនេះ​មនុស្សជាច្រើន
បានហានប្រឈមមុខនឹងវា។ ខ្ញុំមិនលើកទឹកចិត្តក្នុងការកើនទម្ងន់ហួសហេតុនោះទេ។ ក្លិប
របស់ខ្ញុំបង្កើតឡើងនេះគឺចង់ប្រាប់អ្នករាល់គ្នាថា ចូររស់នៅតាមបែបរបស់ខ្លួនឯង មិនគួរ
យកចិត្ដទុកដាក់ ឬខឹងចំពោះទម្ងន់របស់ខ្លួននោះទេ� ។

ក្រុមនារីដែលមានរូបរាងធាត់ និងមានទម្ងន់លើ ១២០​ គីឡូក្រាម ឬលើសពីនេះក៏នៅតែ
មានការជឿជាក់រាំសប្បាយជាមួយគ្នា។

ពួកគេមានអារម្មណ៍ថា ពុំមាននរណាមើលរូបរាងរបស់ពួកគេដោយក្រសែភ្នែកចំអកនោះ
ឡើយ។



ដោយ ៖ សូរីយ៉ា
ប្រភព ៖ odditycentral

Tags: strangeamericaclubclubsthick peopelthe butterfly loungecaliforniaclub bounce