CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ សាកសពបាឡែនកម្រមួយក្បាល ដេកស្លាប់ នៅឯមាត់សមុទ្រ

ព័ត៌មានអន្តរជាតិ ៖   បាឡែនកម្រ  ដែលមានក្បាលស្រដៀងទៅនឹងត្រីដូហ្វីន ត្រូវបានគេប្រ
ទះឃើញថាបានស្លាប់បាត់បង់ជីវិត នៅឯឆ្នេរសមុទ្រ Venice រដ្ឋ Los Angeles សហរដ្ឋអាមេ
រិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Yahoo ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា សាកសពបាឡែនញី មានប្រវែងជិត ៥ ម៉ែត្រមួយក្បាល
នេះ ត្រូវបានគេប្រទះឃើញដេកងាប់នៅឯឆ្នេរខ្សាច់ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ ខណៈ
ពេលដែលមកទល់នឹងបច្ចុប្បន្ន    សាកសពរបស់វាត្រូវបានក្រុមមន្រ្តីជំនាញនាំយកទៅសារ
មន្ទីរ Los Angeles County Natural History Museum  ដើម្បីធ្វើការពិនិត្យកោសល្យវិច័យរក
មើលពីមូលហេតុពិត ដែលបានបណ្តាលអោយវាងាប់យ៉ាងដូច្នេះ។

គួរបញ្ជាក់ផងដែរថា វត្តមាននៃពូជសត្វបាឡែនមួយប្រភេទនេះពិតជាពិបាកនឹងបានឃើញ
ជាខ្លាំង  ពីព្រោះថា   វាចូលចិត្តរស់នៅក្នុងជម្រៅទឹកជ្រៅ  ដោយស៊ីត្រីតូចជាអាហារ ហើយ
ចលករជំរុញអោយវាមកទើរ   និងដេកស្លាប់នៅទីនេះ  គឺស្ថិតនៅក្នុងសភាពអាថ៌កំបាំងនៅ
ឡើយ។

ដោយឡែក   បើយោងតាមសម្តីលោក  Peter   Wallerstei n ជាអ្នកមន្រ្តីជំនាញក្នុងការចុះ
ជួយអន្តរាគមន៍ជីវិតជីវចម្រុះសមុទ្រ  អះអាងអោយដឹងថា  ដំបូងឡើយ ខណៈពេលដែល
វាមកទើរនៅលើឆ្នេរសមុទ្រនាយប់ថ្ងៃអង្គារកន្លងទៅនេះ  វាមិនទាន់ស្លាប់នោះទេ ពោលវា
គ្រាន់តែមានស្នាមរបួសជាទម្ងន់      ទំនងជាសញ្ញាណថា  មានការវាយប្រហារពីសំណាក់
សត្រូវដែលធំជាងវា។

គួររំឭកផងដែរថា ជាមួយនឹងវត្តមានដ៏តិចតួចនៃពពួកពូជបាឡែនប្រភេទនេះ សាកសព
របស់វាត្រូវបានគេរក្សាទុក    យ៉ាងខ្ជាប់ខ្ជួន  គោលបំណងជាសញ្ញាណបំភ្លឺរាល់ការស្រាវ
ជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វេលាល្ងាចម្សិលមិញ អគ្គីភ័យឆាបឆេះ សំណង់អាគារមួយកន្លែង យ៉ាងសន្ធោសន្ធៅ
- រកឃើញសាកសព ១១ នាក់ពីទីវាលកន្លែងធ្លាក់យន្តហោះ របស់ក្រុមហ៊ុន អាកាស
ចរណ៍ឡាវ

- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Yahoo


Tags: California Whale USA US United State