CamNews

មនុស្សព្រៃផ្សៃបុកក្មេងហើយ ព្យាយាមកិនដល់ស្លាប់!


សាធារណមតិនៅប្រទេសចិនពេលនេះកំពុងផ្ដោតទៅលើរឿងរថយន្ដកិនក្មេងទៀតហើយ
បន្ទាប់ពីបានដឹងថា អ្នកបើកបររថយន្ដម្នាក់ ព្យាយាមកិនក្មេងតូចម្នាក់ជាច្រើនដង ដោយ
អ្នកបើកបរឈាមខ្មៅនេះគិតថា ប្រសិនជាក្មេងនេះស្លាប់ នោះការបង់ប្រាក់ឱ្យគ្រួសារសព
នឹងតិចជាងការព្យាបាល។

រថយន្ដដែលបានកិនក្មេងប្រុសអាយុ ៥ ឆ្នាំ

យោងតាមព័ត៌មានពីអាជ្ញា​ធរក្រុង Luzhou ខេត្ត Sichuan ប្រទេសចិន ក្មេងប្រុសអាយុ
៥ ឆ្នាំម្នាក់ឈ្មោះ Xiong Maoke កំពុងធ្វើដំណើរវិលមកពីសាលារៀន ត្រូវបានរថយន្ដដឹក
ទំនិញបុកស្ទើរតែពេញទំហឹង។ អ្នកបើកបររថយន្ដនេះមិនបានយកជនរងគ្រោះទៅកាន់
មន្ទីរពេទ្យសង្គ្រោះបន្ទាន់នោះទេ តែគេបែរជាព្យាយាមកិនពីលើជនរងគ្រោះជាច្រើនដង
ទៀតដើម្បីធ្វើឱ្យក្មេងប្រុសម្នាក់នេះបានស្លាប់តែម្ដង !

ក្មេងប្រុសនេះត្រូវរថយន្ដកិន និងអូសជាង ១០ ម៉ែត្រ

សាក្សីម្នាក់ដែលបានឃើញហេតុការណ៍នេះ ក៏បានរៀបរាប់ប្រាប់នគរបានទាំងស្រុង ៖
�បន្ទាប់ពីបានបុកក្មេងនេះ រថយន្ដបានថយក្រោយ រួចបើកទៅមុខច្រើនដង ក្មេងនេះនៅ
ជាប់ក្រោមកង់រថយន្ដ�។

មិនត្រឹមតែប៉ុណ្ណោះ អ្នកបើកបរដែលមានឈ្មោះថា Yong នោះក៏បានធ្វើឱ្យអ្នកដែលបាន
ឃើញហេតុការណ៍ត្រូវភ័យខ្លាចនៅពេលបុរសនេះលោតចេញពីក្នុងរថយន្ដហើយសួរ
យ៉ាងព្រហើនថា ៖ �តើខ្ញុំត្រូវសងជំងឺចិត្តប៉ុន្មានទៅ ?�

គួរអាណិតក្មេងប្រុស Xiong Maoke ដែលត្រូវដេកក្នុងថ្លុកឈាមក្រោមកង់រថយន្ដជាង ៧ម៉ោងដោយពុំត្រូវបានយកទៅកាន់មន្ទីរពេទ្យ ព្រោះអ្នកបើកបរ និងក្រុមអ្នកភូមិនៅ
ឈ្លោះប្រកែកគ្នាពីចំនួនទឹកប្រាក់ដែលត្រូវបង់ក្នុងករណីគ្រោះថា្នក់នេះ។

នៅក្នុងការិយាល័យនគរបាល បុរសឈ្មោះ Yong ដែលជាអ្នកបើកបរនេះត្រូវទទួលការ
ចោទពីបទកិនក្មេងជាច្រើនដងដោយចេតនា។ ខណៈពេលដែលហេតុការណ៍នេះកំពុង
ស្ថិតក្នុងការស៊ើបអង្កេត ការខឹងសម្បារពីសំណាក់សាធារណជនបានរាលដាលពេញផ្ទៃ
ប្រទេស ព្រោះនេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ទី ២ ប្រកបដោយភាពគ្មានមេត្តាដែល
អ្នកបើកបរបានកិនក្មេងតូច ក្នុងរយៈពេលតែ ២ សប្ដាហ៍ប៉ុណ្ណោះ។

គួររំឭកផងដែរថា មុននេះជាង ១០ ថ្ងៃ ក្មេងស្រីឈ្មោះ Yue Yue នៅខេត្ត ក្វានតុង ត្រូវ
រថយន្ដដឹកទំនឹញបុក និងកិនឱ្យស្លាប់ខណៈពេលនាងកំពុងលេងជាមួយមិត្តភ័ក្ដ។ ក្មេង
ស្រីនេះត្រូវបានរថយន្ដមួយទៀតកិនថែមពីលើ។ ប្រការដែលគួរអាមាសមុខដល់ប្រជា
ជាតិចិនបំផុតនោះគឺ ការដែលមានមនុស្សជាច្រើនបានដើរឆ្លងកាត់ តែពួកគេមិនបានអើ
ពើដល់ជនរងគ្រោះដែលកំពុងដេកដួលក្នុងថ្លុកឈាម។ក្រោយការកើតហេតុយ៉ាងយូរ
ទើបក្មេងស្រីនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានស្ដ្រីអ្នករើសសំរាមម្នាក់
បានប្រទះឃើញ។ ប៉ុន្ដែ ដោយសាររបួសធ្ងន់ពេក និងការព្យាបាលមិនបានទាន់ពេលផង
នោះ Yue yue ក៏ត្រូវស្លាប់។

ការបង្កគ្រោះថា្នក់ប្រកបដោយភាពឃោឃៅ គ្មានមេត្តាទាំងពីរករណីខាងលើ បានធ្វើ
ឱ្យមតិទូទៅយល់ថា ការពិន័យចំពោះជនបើកបរដែលបានបុក ឬកិនអ្នកដទៃរហូតដល់
ស្លាប់ទោះជាចេតនាក្ដី អចេតនាក្ដី ត្រូវតែពិន័យឱ្យបានធ្ងន់ធ្ងរជាទីបំផុតដើម្បីចៀសវាង
ការបុកហើយកិនថែមដូចករណីខាងលើ៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ dailymail/youtube