សំរាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនស៊េរីខ្ពស់ អ្នកណាៗប្រាកដជាតែងតែបារម្ភ ពីភាពរឹងមាំនៃ
ស្មាតហ្វូនរបស់ខ្លួន និងខំថែរក្សាដើម្បីកុំឲ្យមានអន្តរាយអ្វីកើតឡើង ជាមួយស្មាតហ្វូនជាទីស្រ-
លាញ់របស់ខ្លួន។ ជាក់ស្តែង វានឹងទៅជាយ៉ាងណា បើសិនមានរថយន្តដឹកទំនិញទម្ងន់ ២៤តោន
កិនពីលើស្មាតហ្វូនរបស់អ្នកនោះ? ចម្លើយប្រាកដជា ទៅរកទិញស្មាតហ្វូនថ្មីមួយទៀត មកជំនួស
ជាមិនខាន។ ប៉ុន្តែរឿងនេះ វាមិនត្រូវឡើយ សំរាប់ស្មាតហ្វូន Lumia 920 ខាងក្រោមនេះ។
វាពិតជាកម្រណាស់ ក្នុងការដែលបានឃើញ ទូរស័ព្ទ Nokia បែកស្រាំដូច្នេះ
ម្ចាស់ទូរស័ព្ទ Lumia 920 នេះមានឈ្មោះថា Ossi Pyykkonen។ គាត់ត្រូវបានប្រហែស ធ្វើឲ្យជ្រុះ
ទូរស័ព្ទរបស់ខ្លួន ទៅក្រោមកង់របស់រថយន្តដឹកទំនិញមួយគ្រឿង ហើយត្រូវបានរថយន្តនោះកិន
ពីលើ។ ផ្ទៃទាំងអស់នៃអេក្រង់ ត្រូវបានបែកស្រាំខ្ទេចអស់ ប៉ុន្តែពិតជាចម្លែកណាស់ ស្មាតហ្វូននេះ
នៅតែអាច ធ្វើការហៅទូរស័ព្ទចេញ និងទទួលការហៅចូលបានធម្មតា។
អេក្រង់ Lumia 920 របស់ Ossi ត្រូវបានបែកស្រាំទាំងស្រុង
ជាក់ស្តែង សេវាកម្មធានារបស់ Nokia មិនបាន Support ក្នុងការផ្លាស់ប្តូរថ្មី បណ្តាស្មាតហ្វូនដែលត្រូវ
បានរថយន្តដឹកទំនិញកិនឡើយ។ ដោយសារភាពអស្ចារ្យរបស់ Lumia 920 Ossi ក៏សំរេចចិត្ត ទិញ
Lumia 920 ថ្មីប្រើប្រាស់ដដែល ហើយរក្សាទុក Lumia 920 ដែលត្រូវរថយន្តកិននេះ ជាអនុស្សាវរីយ៍
ដ៏គួរឲ្យចងចាំមួយ។
តើស្មាតហ្វូនរបស់អ្នក នឹងមិនមានអ្វីខូចខាតទាំងអស់ទេ ពេលត្រូវរថយន្តបែបនេះ កិនពីលើ?
ដោយ៖ សិលា
ប្រភព៖ K14