កាលពីម្សិលមិញ ក្រុមហ៊ុនសំណង់របស់ចិនមួយបានបញ្ចេញនូវរូបភាពអាគារខ្ពស់បំផុត
នៅលើពិភពលោក ដែលខ្លួនគ្រោងនឹងសាងសង់ឲ្យហើយត្រឹមរយៈពេល៣ខែប៉ុណ្ណោះ។
អគារនេះនឹងត្រូវសង់នៅទីក្រុង Changsha ប្រទេសចិន ដែលមាន ២២០ជាន់ និងអាចផ្ទុក
មនុស្សបានដល់ទៅ ១៧៤០០នាក់។ វាមានកំពស់ខ្ពស់ដល់ទៅ ២៧៤៩ft (៨៣៨ម៉ែត) ដែល
នឹងបំបែកឯតទគ្គកម្មខ្ពស់ជាងអគារ Burj Khalifa នៅទីក្រុង Dubai ចំនួន ៣២ ft ។
ក្រុមហ៊ុនសំណង់ Chinese-based Broad Group បានបញ្ជាក់ថា អគារនេះនឹងអាចទ្រាំទ្រ
រម្ជួយដីដែលមានកំរិត ៩.០ magnitude បាន។ សូមមើលរូបភាពគំរោងខាងក្រោម៖
ដោយ៖ មិនា
ប្រភព៖ dailymail