CamNews

ក្រុមជនល្មើស ឆ្នៃគ្រឿងផ្ទុះ ដាក់កំទេចអាគារ ដែលមានប្រជាជន រស់នៅក្នុងខែត្រ Hebei ប្រទេសចិន

កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានហេតុការណ៍មួយបានកើតឡើងនៅក្នុងអាគារស្នាក់នៅរួមមួយ
របស់ប្រជាពលរដ្ឋចិនក្នុងទីក្រុង Baoding ខែត្រ Hebei ប្រទេសចិន ដែលក្រុមផលិតគ្រឿងផ្ទុះខុស
ច្បាប់មួយដែលបានសំងំលាក់ខ្លួននៅក្នុងអាគារនោះបានដាក់គ្រឿងផ្ទុះបំផ្ទុះអាគារមួយផ្នែកដែលវា
នាំអោយបាក់ស្រុតអាគារអស់មួយផ្នែកហើយមានមនុស្ស ៣៤ នាក់បានរងរបួស និងស្លាប់ម្នាក់។

ក្រុមប៉ូលីសបានរកឃើញសំណល់គ្រាប់បំផ្ទុះអាគារដែលគេឆ្នៃនៅក្នុងអាគារកំពស់ ៦ ជាន់ដែលនៅ
ក្នុងភូមិ Dongwuyao នេះហើយគេក៏ឃើញមានកន្លែងឆ្នៃគ្រឿងផ្ទុះផងដែរនៅក្នុងជាន់ក្រោមដីនៃអា
គារដដែលនេះ។

អ្នកដែលរងរបួសទាំង ៣៤ រូបត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលដែលត្រូវបានគេ
រកឃើញ ហើយក្នុងនោះមាន ២ នាក់កំពុងតែមានស្ថានភាពធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Wantchinatime 

 


Tags: china international kill injure