CamNews

គ្រោះថ្នាក់ 

ស្ត្រីល្មោភកាម បានស្លាប់ក្រោយពី រួមភេទច្រើនដងហួសហេតុ


អាល្លឺម៉ង់៖ ថ្មីៗមានស្រ្តីម្នាក់ឈ្មោះ Antje Crapnick  វ័យ៤៧ឆ្នាំ បានទទួលមរណៈភាពហើយ
ក្រោយពីបានបំពេញចិត្តខ្លួនយ៉ាងស្កប់ស្កល់ជាមួយនឹងការរួមភេទជាមួយបុរសជាច្រើននាក់ និង
ច្រើនដងក្នុងមួយពេល។

តាមប្រភពសារព័ត៌មានបរទេសបានឲ្យដឹងថា នាង Antje ចូលចិត្តប្រេថ្មាំប៉ូវសិច ដែលនាំឲ្យរូបនាង
កើតអារម្មណ៍រួមភេទខ្លាំងក្លាជាមួយបុរសគ្រប់រូបមិនរើសមុខ។ កាលពីខែមេសាកន្លងទៅនេះនាង
ធ្លាប់បានចូលបារាំកំសាន្តជាច្រើនកន្លែងនៅឯអាល្លឺម៉ង់ ហើយបានបរបួលបុរសក្មេងក្នុងបាមករួម
ភេទនៅ ផ្ទះជួលរបស់នាងជាច្រើនដង។ ក្រោយមកនាងថែមទាំងបានបរបួល Dj ដែលនៅក្នុងបា
មួយឈ្មោះ Dieter Schultz មករួមភេទជាមួយនាងក្នុងមួយយប់បីដងទៀតផង ប៉ុន្តែនាងបានចាក់
សោរហើយបង្ខំឲ្យ Dieter រួមភេទជាមួយនាងច្រើនជាងបីដងទៅទៀត។ ដោយទ្រាំមិនបានលោក
  Dieterបានហៅទូរស័ព្ទទៅកាន់ប៉ូលីសឲ្យមកជួយ ហើយប្រាប់ប៉ូលីសថា នាង Antje បានព្យាយាម
សម្លាប់រូបលោកដោយការរួមភេទ។

រូបភាព៖ នាង Antje Crapnick កាលនៅរស់

ក្រុមប៉ូលីសបាននាំនាង Antje ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជម្ងឺតណ្ហានេះ តែមិនបានជាសះ
ស្បើយឡើយ។ ក្រោយមកនាង Antje នៅតែប្រព្រឹត្តទម្លាប់អាក្រក់របស់នាងដដែលដោយបរបួល
បុរសមិនរើសមុខមករួមភេទជាមួយនាង មិនថា ជួបតាមផ្លូវ ឬអ្នកបើកឡានពេទ្យតាក់ស៊ីទាំងឡាយ
គឺសុទ្ធតែត្រូវបាននាងបរបួលមករួមភេទជាមួយទាំងអស់។

យោយទៅតាមសំដីម្តាយរបស់នាង Antje បានឲ្យដឹងថានាងធ្លាប់មានវិបត្តិជាមួយស្វាមីដែលលែង
លះជាមួយនាងតាំងពីវ័យក្មេងមក ទើបប្រហែលជាធ្វើឲ្យនាងប្រព្រឹត្តិអំពើបែបនេះ៕

ដោយ៖ តុលា
ប្រភព៖ mirror


Tags: strange sex