ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
ប្លែកបរទេស ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះអោយដឹងថា បុរស
ស្រវឹងម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានបែកគំនិតទៅសិចជាមួយនឹង
រថយន្តទំនើប 4x4 Land Rover Discovery ពណ៌ខៀវមួយគ្រឿង។
គួររំឭកផងដែរថា បុរសរូបនេះមានឈ្មោះថា Daniel Cooper វ័យ ២៤ ឆ្នាំ និងមានឈ្មោះ
ហៅក្រៅថា “Hotcock” ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសរូបនេះ
ពិតជាមិនបានដឹងថាខ្លួនបានធ្វើអ្វីអោយពិតប្រាកដនោះទេ តែបន្ទាប់ពីបានទស្សនានូវ
វីដេអូដែលចាប់ជាប់ដោយកាម៉េរ៉ាសុវត្តិភាពនោះ ទើបគាត់បានដឹងថា គាត់បានទៅសិច
ជាមួយនឹងរថយន្តទំនើបទៅវិញ ដោយយកប្រដាប់ភេទរបស់គាត់ទៅកកិតនឹងរថយន្ត
មួយគ្រឿងនោះ ដែលគេចតចោលនៅកន្លែងចតរថយន្ត របស់ភោជនីយដ្ឋានមួយកន្លែង
គួរបញ្ជាក់ផងដែរថា ករណីកម្រ និងស្ទើរតែមិនគួរអោយជឿខាងលើនេះ បានកើតឡើង
នៅឯក្រុង Holywell ភាគខាងជើងប្រទេស វែល ចក្រកភពអង់គ្លេស ។ ក្រោយពីមានការ
ចាប់ឃាត់ខ្លួន បុរសរូបនេះ ត្រូវបានពិន័យជាសាច់ប្រាក់ ៨៥ ផោន ដោយនៅក្នុងនោះ
ហាមមិនអោយចេញពីផ្ទះ នៅថ្ងៃចុងសប្តាហ៍ ពោលគឺ នៅថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យ
ចន្លោះពីម៉ោង ៧ យប់ ដល់ ៧ ព្រឹក សម្រាប់រយៈពេល ៣ ខែបន្ទាប់៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
-វីដេអូកំប្លែង ការប្រកួតតៃក្វាន់ដូ ដ៏ញាក់សាច់ បើមិនស្លាប់ ក៏ពិការដែរ
- អាជ្ញាធរ រកឃើញមនុស្សព្រៃ រស់នៅក្នុងព្រៃ ដល់ទៅ ១៦ ឆ្នាំ
- ផ្អើលមើលវីដេអូ បុរសងើបពីការវះកាត់ មិនចាំប្រពន្ធខ្លួនឯង លាន់មាត់ថា ស្អាតអីក៏
ស្អាតយ៉ាងនេះ
- ចាប់ឃាត់ខ្លួន បុរសម្នាក់ ខណៈជិះសេះ ទាំងស្រវឹង ទៅចូលរួម ពិធីរៀបមង្គលការ
ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ