Kangin អតីតសមាជិកក្រុម Super Junior បានប្រកាសថាគេនឹងវិលចូលក្នុងក្រុមវិញក្នុងអំឡុងខែ
ក្រោយនេះជាមួយនឹងការចេញអាល់ប៊ុមថ្មី។
សមាជិកក្រុម Super Junior រូបនេះបានលាចាកចេញពីក្រុមទៅបំរើការងារជាទាហានដែលពល
រដ្ឋកូរ៉េម្នាក់ៗត្រូវតែបំពេញអស់រយៈពេល ១១ ខែនិយាយទៅគឺក្រោយពេលដែលអាល់ប៊ុមចុង
ក្រោយរបស់ SJ Mr. Simple បានចេញកាលពីឆ្នាំទៅមិញ។ កាលពីម្សិលមិញនេះអ្នកនាំពាក្យរបស់
SM Entertainment បានបញ្ជាក់ប្រាប់ថា Kangin នឹងត្រលប់មកជាសមាជិកក្រុម SJ វិញជាមួយនឹង
ការចេញអាល់ប៊ុមទី ៦ ដែលនឹងមានចេញលក់ក្នុងខែ ៧ ហើយការងារជាទាហានរបស់ Kangin
បានបញ្ចប់ជាស្ថាពរហើយ ពេលនេះគេកំពុងតែហាត់សមដើម្បីការវិលត្រលប់មកវិញ។
សុំបញ្ជាក់ថា SJ ជាមួយនឹងអាល់ប៊ុម Mr. Simple កាលពីឆ្នាំទៅមិញបានធ្វើអោយកក្រើកជាមួយ
នឹងការលក់អស់ជាង ៥ សែនបន្ទះនឹងទទួលបានពានរង្វាន់ក្នុងស្រុកជាច្រើន។ ទោះបីជាអាល់ប៊ុម
នេះបានចេញលក់យូរណាស់ហើយក្ដីក៏នៅតែជាទីពេញនិយមពីសំណាក់អ្នកស្ដាប់ ហើយជាមួយ
គ្នានេះផងដែរក៏មានដំណឹងថាចាប់ពីពាក់កណ្ដាលខែ ៧ នេះក្រុម SISTAR, SJ និង 2NE1 នឹងវិល
ត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីៗ។
ដោយ៖ នីតា
ប្រភពពី៖ Allkpop