CamNews

តន្រ្តី 

ស្តាប់បទថ្មីរបស់ One Direction បន្ទាប់ពីបទ Best Song Ever (វីដេអូខាងក្នុង)

បន្ទាប់ពីលុកលុយវិស័យចំរៀងសារជាថ្មី មួយនិងបទ Best Song Ever ដែលទទួលបានការ
គាំទ្រយ៉ាងច្រើននោះ ឥលូវនេះក្រុមចំរៀងរបស់ចក្រភពអង់គ្លេស One Direction បានត្រឡប់
មកវិញជាមួយនិងបទថ្មីហើយ ។

One Direction, Midnight Memories

បទថ្មីដែលទស្សនិកជន បានទន្ទឹងរង់ចាំនោះឥលូវនេះ បានចេញមកហើយគឺ " Story Of My
Life " ។ បទនេះទស្សនិកជន អាចស្តាប់បានលើសំលេង របស់សមាជិកទាំង ៥ តែម្តង មិន
ដូចបទផ្សេងៗ ដែលលឺសមាជិកខ្លះ និងខ្លះទៀតអត់នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ
One Direction មិនចោលការនិពន្ធបទចំរៀង ពីស្រីស្អាតឡើយនៅក្នុងបទនេះ ក៏មានការរៀប
រាប់អំពីស្រីស្អាតដែរ ។ ទស្សនិកជនអាចចូលរួម ស្តាប់ទាំងអស់គ្នាបាន នៅខាងក្រោមនេះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: one direction music video singer single boyband star story of my life