CamNews

តារា 

Luis Suarez ចេញមុខមកនិយាយត្រង់ៗថា​ ដោះលែងរូបគេពី Liverpool ទៅ

កីឡាករខ្សែរប្រយុទ្ធសញ្ជាតិ អ៊ុយរ៉ាហ្កាយ Luis Suarez បាននឹងកំពុងត្រៀម រៀបចំសំណុំ
ឯកសារសុំ ចាកចេញពីក្លឹប ប្រសិនបើក្លឹប Liverpool នៅតែបិទផ្លូវមិនអោយផ្ទេរចេញ ។

Luis Suarez

Suarez ខែ្សរប្រយុទ្ធវ័យ ២៦ ឆ្នាំបានផ្តល់បទសំភាសន៍ជាមួយ Gaurdian និង Telegraph
ដោយប្រាប់ថា Liverpool ធ្លាប់បានសន្យាជាមួយ Suarez ថា បើសិនជាក្រុម Liverpool មិន
បានលេងនៅ Champion League ទេនោះ Liverpool នឹងអោយ Suarez ចាកចេញ ។ មក
ដល់ពេលនេះ Suarez បានលើកឡើងសន្យានេះមក ហើយចង់ចាកចេញពី Liverpool ព្រោះ
តែក្រុមនេះ មិនបានចម្រុះលេងនៅ Champion League ឡើយ ។

Suarez បន្តថា ដោយសារតែពាក្យសន្យាមួយនេះ ធ្វើអោយរូបគេ ខកខានការផ្ទេរចេញកាល
ពីរដូវកាលមុន ទៅកាន់ក្លឹបល្បីៗជាច្រើននៅ អឺរ៉ុប ។ Suarez ចង់អោយក្លឹប Liverpool គោរព
ពាក្យសន្យារបស់ខ្លួន ។ Suarez ក៏បានប្រាប់ដែរថា រាប់គាត់មានអាយុ ២៦ ឆ្នាំទៅហើយ ចឹង
គាត់ចង់ផ្ទេរទៅក្លឹប បាល់ទាត់ផ្សេងដែលអាចលេងនៅ Champion League ដើម្បីបានស្គាល់
រស់ជាតិនឹងគេ ។



គួរបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់ Liverpool បានបដិសេធមិនព្រមផ្ទេរ Suarez ទៅអោយក្លឹប
Arsenal តាមសំណើរតំលៃ ៤០ លានផោន ២ ដងរួចមកហើយ ។ យើងនៅមិនទាន់ដឹង អំពី
អានាគតរបស់កីឡាករ Suarez នៅឡើយតែយើងចាំមើលទាំងអស់គ្នាថា Suarez អាចចាក
ចេញពី Liverpool បានសំរេចឬទេ ៕

 


ដោយ ៖ កុសល
ប្រភព ៖ bbc 


Tags: luis suarez liverpool star football arsenal liverpool