នៅភាគខាងជើងប្រទេសញ៉ូវហ្សេលែន មានតំបន់ឆ្នេរមួយឈ្មោះថា Coromandel Peninsula
ដែលមានឆ្នេរសមុទ្រដ៏ធំស្រស់ស្អាតលាតសន្ធឹងប្រវែង ៩០០ម៉ែត រួមទាំងមានរូងភ្នំថ្មដ៏
ធំសម្បើមអស្ចារ្យ មិនគួរឲ្យជឿ។
តំបន់នេះត្រូវបានអភិរក្សបានយ៉ាងល្អ ជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលមានខ្សាច់ពណ៌
មាស អាចឲ្យភ្ញៀវទេសចរទាំងឡាយដើរកំសាន្តលេងនៅលើឆ្នេរ ងូតទឹក និងជិះទូកលេងកំសាន្ត
បានយ៉ាងសប្បាយ។ អ្វីដែលពិសេសនោះ គឺនៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ មានរូងភ្នំថ្មដ៏ធំ
សម្បើមអស្ចារ្យដែលភ្ញៀវទេសចរអាចចូលលេងកំសាន្តបាន ថែមទៀតផង។
សព្វថ្ងៃ Coromandel Peninsula បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកកំសាន្ត ទាំងសំណាក់
ភ្ញៀវជាតិ និងអន្តរជាតិ៕
ដោយ៖ មិនា
ប្រភព៖ NZ