Busan គឺជាទីក្រុងដ៏ធំ ហើយស៊ីវីល័យ លំដាប់ទី២ ពីរដ្ឋធានី Seoul ដែលមានចំនួនប្រជាជន
សរុប ៣.៦លាននាក់។ ទីក្រុងនេះមានទីតាំងនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ជាប់នឹង
សមុទ្រ ដែលជាចំនុចកំពង់ផែដ៏សំខាន់ហើយធំបំផុតប្រចាំប្រទេសនេះ។
អ្វីដែលធ្វើឲ្យទីក្រុងដ៏ស៊ីវីល័យនេះមានភាពលេចធ្លោគឺ ស្ពានដវែងដែលមានឈ្មោះថា Gwangan
Bridge។ ស្ពាននេះមានប្រវែងសរុប ៧,៤២០ ម៉ែត ជាស្ពានដ៏វែងទី ២ ប្រចាំប្រទេស។ ស្ពាននេះ
ត្រូវបានសាង់សង់ក្នុងរវាងឆ្នាំ (១៩៩៤-២០០២) ដែលចំណាយទឹកប្រាក់អស់ ៧៨៩.៩ កោដ វ៉ុន។
Gwangan Bridge ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ ២០០៣ ដែលមានទួនាទីយ៉ាងសំខាន់ក្នុង
វិស័យគមនាគមន៍ ហើយថែមទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន មកទស្សនាទិដ្ឋភាពភ្លើងពណ៌
របស់ស្ពានដ៏ស្រស់ស្អាតមួយនេះ នាពេលរាត្រី៕
ដោយ៖ មិនា
ប្រភព៖ wiki