នៅក្នុងសួនកំសាន្ត Rotterdam’s Het Park នៅទីក្រុង Dutch ប្រទេសហូឡង់ បានបង្កើត
នូវភ្លើងពណ៌ដ៏អស្ចារ្យ សម្រាប់ប្រារព្ធពិធីបុណ្យពន្លឺរបស់ជនជាតិចិនមួយ ដែលមានឈ្មោះ
ថា Rotterdam’s Chinese light festival។
ពិធីនេះត្រូវបានប្រារព្ធឡើងសម្រាប់ ជនជាតិចិនដែលរស់នៅទីនេះ និងសម្រាប់ជនជាតិ
ហូឡង់ផងដែរ ដោយមានការបំភ្លឺភ្លើងពណ៌ យ៉ាងស្រស់ស្អាតរយៈពេល ៣ខែ ចាប់ពីខែធ្នូ
ដល់ ថ្ងៃទី១៤កុម្ភៈ (ត្រូវនឹងថ្ងៃបុណ្យនៃក្តីស្រលាញ់ផងដែរ)។ ការរចនាតុបតែងភ្លើងពណ៌
ត្រូវបានធ្វើឡើងដោយស្នាដៃដ៏អស្ចារ្យ របស់ក្រុមសិល្បៈចិនចំនួន ៤០នាក់។
នៅឆ្នាំ២០១៣ នេះ លោកអ្នកនឹងពិតជារំភើប នៅពេលបានទៅដល់សួនកំសាន្តមួយនេះ
ដោយសារទិដ្ឋភាពភ្លើងពណ៏ដ៏សែនស្រស់ស្អាត ជាមួយនឹងរូបសំណាក់នាគ និងរូបខ្លាឃ្មុំ
ចិន ដែលតំណាងឲ្យសំណាងល្អ និងសន្តិភាព រូបផ្កាឈូកដែលតំណាងឲ្យភាពបរិសុទ្ធ
ច្រកទ្វាស្វាសំរាប់ដេញឧបទ្រុបចង្រៃ និងការតុបតែងជាសាលារៀន បង្ហាញពីការអប់រំ
របស់ចិនសម័យបុរាណ...។ មិនតែប៉ុណ្ណោះ មានការសំដែងពិធីរាំរែករបស់ចិនបុរាណ
សម្រាប់លោកអ្នកបានទស្សនាផងដែរ។
ចំពោះភ្ញៀវទេសចរដែលចង់ទៅលេងកំសាន្តជាលក្ខណៈគ្រួសារ ឬជាលក្ខណៈក្រេបទឹកឃ្មុំ
គឺពិតជាមិនខុសបំណង់ឡើយ៕
រូបភាព៖ វិហារឋានសួគ៌បេកាំង
រូបភាព៖ ច្រកទ្វាស្វាសម្រាប់ដេញឧបទ្រុបចង្រៃ
រូបភាព៖ រូបខ្លាឃ្មុំចិន ដែលតំណាងឲ្យសំណាងល្អ និងសន្តិភាព
រូបភាព៖ រូបសត្វនាគ
រូបភាព៖ ពិធីសំដែងរបាំបុរាណ
រូបភាព៖ ផ្កាឈូកតំណាងឲ្យ ភាពបរិសុទ្ធ
ដោយ៖ មិនា
ប្រភព៖ bbc