CamNews

តារា 

គេហទំព័រវៀតណាមយក ប្រវត្តិរបស់ ពេជ្រ សោភា មកលាតត្រដាង

ភ្នំពេញ៖  យោងតាមប្រភព ព័ត៌មានពីគេហទំព័រ វៀតណាម (soha news) ថ្មីៗនេះបានចុះផ្សាយពី
ជីវប្រវត្តិដ៏កំសត់ របស់តារាចម្រៀង ស្រីប្រចាំផលិតកម្ម រស្មីហង្សមាស គឺកញ្ញា ពេជ្រ សោភា។

ពេជ្រ សោភា គឺជាតារាស្រី ដែលមានកើតចេញ ពីគ្រួសារអ្នកក្រីក្រមួយ ក្នុងខេត្តព្រៃវែង។ ជីវិតជា
អ្នកលក់ ទឹកអំពៅតាមផ្លូវ របស់នាង បានប្រែក្លាយជាតារា ចម្រៀងស្រីដ៏ល្បី ប្រចាំប្រទេសកម្ពុជា
ដែលមានការទទួលស្គាល់ យ៉ាងខ្លាំងពីទស្សនិកជន ជាមួយនឹងទឹកដមសំនៀងដ៏ពីរោះ។

ពេជ្រ សោភា មិនត្រឹមតែមានសមត្ថភាព ច្រៀងពីរោះនោះទេ នាងគឺជាតារាមួយរូប ដែលពោរពេញ
ទៅ ដោយភាពក្លាហាន ទេពកោតសល្យ ជាពិសេសការ ខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ ក៏នាង
នៅតែព្យាយាម រហូតអាចទទួលបាន ភាពជោគជ័យ គួរឲ្យកត់សំគាល់ ដូចសព្វថ្ងៃ។

កញ្ញា ពេជ្រ សោភា មានបងប្អូនចំនួន ៤ នាក់ ហើយនាងគឺជាកូនពៅ នៅក្នុងគ្រួសារ។ ទោះបីជា
នាងក្មេងជាងគេ ក្នុងគ្រួសារក៏ពិតមែន តែនាងមិនចុះចាញ់ ជាមួយនឹងការលំបាកនោះទេ។ ផ្ទុយ
ទៅវិញនាង មានតែខិតខំប្រឹងប្រែងរកលុយ ដើម្បីជួយទំនុកបំរុងក្នុងគ្រួសារ ដែលកំពុងតែខ្វះខាត។
ដោយសារ ជីវិភាពគ្រួសារ របស់នាង មានការលំបាក ទើបត្រូវបង្ខំឲ្យ ពេជ្រ សោភា ត្រូវចេញរក
លុយតាំងពីក្មេងមក ដោយនាងត្រូវដើរលក់ទឹកអំពៅ នៅតាមផ្លូវ។ ប៉ុន្តែប្រាក់ដែលរកបានពីការ
លក់ទឹកអំពៅនោះ មិនអាចទប់ទល់នឹងជីវភាព គ្រួសាររបស់នាងបានទេ។

យ៉ាងណាមិញ ដោយសារតែសំឡេង អំណោយផលពីធម្មជាតិរបស់នាង នាងក៏បានក្លាយជាតារា
ចម្រៀង ក្នុងភោជនីយដ្ឋាន ព្រែកលាភ ក្នុងទីក្រុងភ្នំពេញ។ នាង ខំប្រឹងរហូតទទួលបានពានរង្វាន់។
ដោយសារតែសមត្ថភាព របស់នាង ទើបបានធ្វើឲ្យម្ចាស់ផលិតកម្ម រស្មីហង្សមាស ដែលជាផលិត
កម្មធំជាងគេ ក្នុងប្រទេសកម្ពុជា មានការចាប់អារម្មណ៍ ហើយបានជួយជ្រោមជ្រែងនាង រហូតបាន
ក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មតែម្តង។ បទចម្រៀងដំបូងរបស់នាង មានចំណងជើងថា
“Better Day” ដែលបានចេញលក់ក្នុងឆ្នាំ ២០០៤ ហើយបទចម្រៀងមួយនេះ ទទួលបានការគាំទ្រ
យ៉ាងខ្លាំងពីទស្សនិកជន។

ពេជ្រ សោភា គឺជាតារាស្រីមួយដួង ដែលអាចចម្រៀងបានគ្រប់ចង្វាក់ មិនថា បទមនោសញ្ចេតនា
ឬបទញាក់កន្ត្រាក់អារម្មណ៍។ ប្រជាប្រិយភាពរបស់នាង មិនត្រឹមតែទទួលស្គាល់ ក្នុងប្រទេសនោះ
ទេ គឺមានការទទួលស្គាល់ពីបរទេសទៀតផង។

ចំណែកឯជីវិតស្នេហារបស់តារាស្រីរាងតូចច្រឡឹងរូបនេះវិញ គឺនាងធ្លាប់មានមានទំនាក់ទំនងស្នេហា
ជាមួយអាណិកជនខ្មែរ អាមេរិក ដែលមានឈ្មោះថា Jonh Bun ហើយបានលួចភ្ជាប់ពាក្យស្ងាត់ៗជា
មួយគ្នា ក្នុងឆ្នាំ ២០០៩ ទៀតផង។ ប៉ុន្តែសំណាងអាក្រក់ ពួកគេទាំងពីរក៏បានបែកគ្នាវិញ ដោយសារ
តែនាងមិនអាចធ្វើតាមសំណើរបស់បុរសជាគូស្នេហ៍ហេងស៊យម្នាក់នោះបាន៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment khmer star singer hangmeas