CamNews

ស្រ្តីនៅក្នុងប្រទេសចិនជ្រើសរើសការរស់នៅម្នាក់ឯង

ស្រ្តីជនជាតិចិនដែលរស់នៅក្នុងតំបន់ដាច់ស្រយាលភាគច្រើនជ្រើសរើសយកការមិនរៀប
ការ ដែលតាមការសិក្សាបានបង្ហាញថាមានស្រ្តីជាង ៣០ភាគរយបានធ្វើការសន្សំលុយ
សំរាប់ទិញផ្ទះ។ ស្រ្តីអាយុ៣៤ឆ្នាំម្នាក់ឈ្មោះ ស៊ូសាន លាវ មានគំរោងថានិងទិញផ្ទះតូច
មួយនៅជាយក្រុង សៀងហៃ។

នាងមានថវិកាជាង ៣០០,០០០ដុល្លាហើយលុយទាំងនោះគឺជារបស់នាងផ្ទាល់។
កញ្ញា លាវ គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងចំនោមស្រ្តីដែលនៅលីវហើយ
ជាស្រ្តីដែលមិនពឹងផ្អែកថវិកាពីអ្នកដទៃ។
កញ្ញាបាននិយាយថា "តំណែងរបស់ខ្ញុំនៅពេលនេះគឺវាអាចផ្តល់អោយខ្ញុំនូវភាពឯករាជ្យ
ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវពឹងផ្អែកលើអ្នកដទៃ។"
ការស្ទង់មតិពីស្រ្តីដែលរស់នៅក្នុងទីក្រុង សៀងហៃបានអោយដឹងថា ស្រ្តីចំនួន៨២ភាគរយ
រីករាយនិងការនៅលីវ, ដែលក្នុងនេះស្រ្តីខ្លះនៅលីវដើម្បីសន្សំលុយទិញផ្ទះដោយខ្លួនឯង។
នៅក្នុងប្រពៃណីរបស់ចិន ស្រ្តីមានតួនាទីថែទាំគ្រួសារ តែនៅក្នុងទីក្រុងសៀងហៃពេលនេះ
ស្រ្តីគិតអំពីការងាររបស់គេមុន។"

ប្រភព៖ cna
ដោយ វឌ្ឍនា

Tags: womenchinashanghaichosestay