CamNews

កីឡាអន្តរជាតិ 

Thomas Vermaelen ស្ថិតក្នុងកិច្ចព្រមព្រាង Barcelona នឹង Arsenal

ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រា​ងផ្ទេរកីឡាករ​ខ្សែការ​ពារ​របស់​ខ្លួន ក្នុងតំលៃប្រហែល ១៥​លានផោនឲ្យទៅកាន់ Barcelona។

បើយោងទៅតាមប្រភពព័ត៌មានរបស់ ប៊ីប៊ីស៊ី​បង្ហាញឲ្យដឹងថា កីឡាករ Thomas Vermaelen វ័យ ២៨​ ឆ្នាំជាខ្សែការពារ Arsenal ត្រូវបានក្លឹបរបស់ខ្លួន​យល់ព្រមចុះកិច្ចព្រមផ្ទេរទៅឲ្យក្រុមផ្សេង​ក្នុង​តម្លៃ​​ប្រហែល ១៥លានផោន​។​ សម្រាប់ប្រជាប្រិយភាពរបស់កីឡាករនេះវិញ ក្លឹបជាច្រើនមានចំ​ណាប់អារម្មណ៍ខ្លាំងណាស់ ស្របពេលកីឡាករនេះទើបតែបានបង្ហាញខ្លួន​នៅ Premier League ចំនួន ១៤ដង​​ យ៉ាងណាមិញដូចជា Manchester United ក៏ផ្ដោតទៅលើកីឡាករនេះដែរ ប៉ុន្ដែត្រូវ​ Arsenal បដិសេធន៍។​

សម្រាប់ការផ្លាស់ប្ដូរនេះ កីឡាករផ្ទាល់ក៏មិនបានបដិសេធន៍អ្វីឡើយ ហើយខ្លួនក៏ត្រូវរៀបចំធ្វើ​ដំណើរទៅកាន់ទីតាំងថ្មី បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្ដសុខភាព។


ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal Barcelona​ Thomas Vermaelen