CamNews

ម៉ូតូ 

Kawasaki Z800 ម៉ូដែលថ្មី កម្លាំងម៉ាស៊ីន ៨០៦សេសេ តម្លៃ ៨,៩៩៦ អឺរ៉ូ

ម៉ូតូ Kawasaki Z800 គឺជាម៉ូតូធំបែបស្ពត ម៉ូដែលថ្មី ២០១៤ ដ៏ស្រស់សង្ហា ជាមួយនឹងរូបរាងថ្មី ប្លែក
ប្រណិត ពិតជាសាកសមបំផុតសំរាប់មិត្តយុវវ័យ  ដែលចូលចិត្តលេងម៉ូតូធំ។ ម៉ូតូ Kawasaki Z800
ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាត  ត្រូវរចនាម៉ូដ  និង  តុបតែងឡើងយ៉ាងល្អឥតខ្ចោះ  ជាមួយនឹង
អំពូលបំភ្លឺផ្លូវខាងមុខពីរភ្លោះជាប់គ្នា កញ្ចក់ថ្លាអាចបំភ្លឺផ្លូវបានយ៉ាងច្បាស់នៅពេលយប់ សំបកកង់
បែបស្ពត ក្រាស់ធន់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ប្រកដោយសុវត្ថិភាពខ្ពស់។

ជាពិសេស Kawasaki Z800 ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ពេញនិយមនេះ មានសមត្ថភាពអាចផ្ទុកសំាង
បាន ១៧លីត្រ មានកម្លាំងម៉ាស៊ីន ៨០៦សេសេ និង មានតម្លៃ ៨,៩៩៦ អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: motorcycle 2014 Kawasaki Z800