CamNews

ព័ត៌មានអន្តរជាតិ 

រាប់ម៉ឺននាក់ ផ្អើលរត់ទៅជំរុំជនភៀសខ្លួន ខណៈផ្ទុះភ្នំភ្លើង នៅកោះ ស៊ូម៉ាត្រា

ព័ត៌មានអន្តរជាតិ ៖ ដូចដែលបានដឹងស្រាប់ហើយថា នៅលើពិភពលោក យើងនេះ មិនថា បណ្តាប្រ ទេសណាមួយ អោយពិតប្រាកដនោះទេ រមែងតែងតែ ប្រឈមនឹងគ្រោះថ្នាក់ធម្មជាតិ ប្លែកៗពីគ្នា តួ យ៉ាងរួមមានដូចជា ៖ គ្រោះទឹកជំនន់ គ្រោះរញ្ជួយដី គ្រោះរាំងស្ងួត ខ្បល់ព្យុះ ឬក៏ គ្រោះធមជាតិ ផ្ទុះ ភ្នំភ្លើងជាដើម ស្របពេលដែល សីតុណ្ហភាពពិភពលោក នាប៉ុន្មានសតវត្សចុងក្រោយនេះ មានការ ប្រែប្រួល គួរអោយកត់សម្កាល់ ។

ទន្ទឹមនឹងនេះ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ ស៊ិនហួរ បានចេញផ្សាយ អត្ថ បទសារព័ត៌មាន អោយដឹងថា នៅឯប្រទេស ឥណ្ឌូនេស៊ី ឯណោះវិញ ពោលគឺ នៅថ្ងៃទី ៧ មករា ឆ្នាំ ២០១៤ ម្សិលមិញនេះ តែម្តង ក្រុមមនុស្ស រាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅស្ថាន របស់ពួកគេ ខណៈមានករណី ផ្ទុះភ្នំភ្លើង ភ្នំ Sinabung ។ 

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា ករណី ផ្ទុះភ្នំភ្លើង ភ្នំ Sinabung បានកើតឡើង កាលពីម្សិល មិញនេះ នៅឯខេត្ត North Sumatra ប្រទេស ឥណ្ឌូនេស៊ី ។ ខណៈ មានការជះភាយ កំដៅ ក៏ដូចជា កំអែលភ្នំភ្លើង ដ៏មានឥទ្ធិពលរបស់ខ្លួន ហើយនោះ ក្រុមមនុស្ស​ ដែលជាពលរដ្ឋ រស់នៅក្នុងតំបន់នេះ បានបង្ខំចិត្ត ជម្លៀសខ្លួនចេញពី លំនៅស្ថានរបស់ខ្លួន ឆ្ពោះទៅកាន់ជំរុំជនភៀសខ្លួន សុវត្ថិភាពទាំង ៣៣កន្លែង នៅក្នុងស្រុក Karo នាខេត្ត ស៊ូមាត្រាខាងជើងមួយនេះ ដោយនៅក្នុងនោះ ចំនួនមនុស្ស ដែលបានធ្វើការ ភៀសខ្លួន មានចំនួនដល់ទៅ ២១,៨០០ នាក់ឯណោះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ស៊ិនហួរ


Tags: int new indonesia Volcano Unt news Lava ash