CamNews

ប្លែកៗ 

បុរសធ្លាប់បានបង្កើតកូន ចង់កាត់ស្បូនចោល

បុរសដែលធ្លាប់មានផ្ទៃពោះ និងធ្លាប់បង្កើតកូនបាន ៣ នាក់ដែលមានសុខភាពល្អ
បានសម្រេចចិត្តកាត់ស្បូនចោល។




ប៉ុន្ដែ Thomas Beatie ដើមឡើយមិនមែនជាបុរសពីកំណើតនោះទេ គាត់ជានារីម្នាក់ដែល
បានកែភេទកាលពីឆ្នាំ ២០០២ តែគាត់សម្រេចចិត្ដរក្សាទុកស្បូនពីកំណើតរបស់ខ្លួន។

កាលពីឆ្នាំ ២០០៧ នៅលើទស្សនាវដ្ដី Thomas (អាយុ ៣៧ ឆ្នាំ)បានធ្វើឱ្យពិភពលោក
មានការភ្ញាក់ផ្អើលនៅពេលបង្ហាញខ្លួនជារូបរាងបុរសមានផ្ទៃពោះ និងបង្កើតកូនជំនួស
ប្រពន្ធដែលមានវ័យ ៤៨ ឆ្នាំដែលត្រូវកាត់ស្បូនចោលតាំងតែពីតូច។

បើទោះជា Thomas ធ្លាប់មានផ្ទៃពោះ និងធ្លាប់បង្កើតកូន ប៉ុន្ដែគាត់មិនមានទឹកដោះនោះ
ទេ ព្រោះបានកាត់សុដន់ចោលរួចហើយ ការចិញ្ចឹមកូនទាំង ៣ នាក់របស់ពួកគេគឺត្រូវ
អាស្រ័យលើទឹកដោះរបស់ Nancy ។

នៅពេលមានផ្ទៃពោះ Thomas (ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងតំបន់ Arizonaនៃប្រទេស
អាមេរិក) ត្រូវផ្អាកប្រើថ្នាំ អ័រម៉ូនបុរស ។ ពេលនេះ គាត់ថ្លែងថា ខ្លួននឹងលែងបង្កើតកូន
ទៀតហើយ៕





ដោយ ៖ សូរីយ៉ា
ប្រភព ៖ The Sun

Tags: healthgayman had childrenhysterectomythomas beatiethomasnancylesbian