ព័ត៌មានអន្តរជាតិ ៖ ពិតជារឿងមួយគ្រោះថ្នាក់ ខ្លាំងណាស់ ហើយភ័យបំផុត គឺជាអ្នកដំណើរ ដែល កំពុង តែជិះលើយន្តហោះ តែម្តង ។ ទីភ្នាក់ងារ ព័ត៌មាន ស៊ីអិនអិន បានចុះផ្សាយនូវវីដេអូ នៃការចុះ ចតរបស់យន្តហោះ មួយគ្រឿង នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ខណៈយន្តហោះរៀប នឹង ចុះចតទៅហើយនោះ ស្រាប់តែមាន យន្តហោះមួយគ្រឿង ទៀតបើក កាត់ផ្លូវចុះចត ពេលនោះ យន្ត ដែលទម្លាក់ ខ្លួនចុះចត ស្រាប់តែកាច់ចង្កួតឡើង លើវិញបន្តិច កុំអីបុកគ្នាជាក់ជាមិនខាន ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា យន្តហោះដែលរៀបនឹងចុះចត មួយគ្រឿង នោះជាប្រភេទយន្តហោះ Boeing 767 ជាយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី UTair ស្រប ពេលដែលយន្តហោះ ដែលបើកកាត់មុខនៅលើដីមួយគ្រឿងនោះវិញ ជា ប្រភេទ យន្តហោះ Airbus A340 របស់ក្រុមហ៊ុនអាកាសចរណ៍ Aerolineas Argentinas ។
វិនាទីភ្លាមៗ ខណៈបានរកឃើញ អោយដឹងថា យន្តហោះ Airbus A340 បើក កាត់ពីមុខផ្លូវរថដែល ត្រូវបានការចុះចតនោះ យន្តហោះ Boeing 767 ក៏បានងាករេ ត្រលប់ក្បាលឡើងលើ ហោះឡើងទៅ វិញ ដោយហោះវិលជុំអាកាសយានដ្ឋាន អស់រយៈពេល ៥ នាទីមុននឹងធ្វើការចុះចតស្របពេលដែល ឧបទ្ទេវហេតុ ប៊ិះនឹងកើតមានឡើង នូវសោកនាដកម្មលើកនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេត របស់មន្រ្តីអាកាសចរណ៍ ស៊ីវិល នៅឡើយ ។ ខាងក្រោម ជា វីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន និង ដើមអម្ពិល