CamNews

តារា 

ច័ន្ទ សុផានី ឆ្អែតចិត្តពេក សុំផ្ដាច់ស្នេហ៍ជាមួយ ហ្សូណូ ខណៈកំពុង​ ថតក្នុងរឿងថ្មី

ភ្នំពេញ៖ អតីតពិធីការិនី ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងជាតារាសម្តែង ធ្លាប់ល្បីឈ្មោះ អ្នកនាង ច័ន្ទ
សុផានី ដែលទស្សនិកជនប្រហែល ជាបានស្គាល់ហើយ តាមរយៈការសម្តែង និងធ្វើជាពិធីការិនី
ពោរពេញទៅដោយ សមត្ថភាពឥឡូវនេះ នាងបានត្រឡប់មក កាន់ពិភពសិល្បៈវិញហើយ បន្ទាប់
ពីការបាត់មុខ អស់រយៈពេលជាង ៥ ឆ្នាំ។ ការវិលត្រឡប់ចូលក្នុង វិស័យសិល្បៈនៅពេលនេះនាង
ក៏ទទួលបាន ឱកាសដ៏ពិសេស ក្នុងការថតខ្សែរឿងថ្មី របស់ផលិតកម្ម ខ្មែរមេគង្គ នូវខ្សែរឿងភាគថ្មី
មានចំណងជើងថា "សន្យា" ដែលនឹងត្រូវចាក់បញ្ចាំ ក្នុងស្ថានីយទូរទស្សន៍ CTN ដោយខ្សែភាពយន្ត
ថ្មីនេះ ថតបានរយៈពេល ២ថ្ងៃមកហើយ និងជាតួអង្គកំសត់ម្នាក់ ក្នុងរឿងថ្មីនេះទៀតផង។

ទន្ទឹមនឹងការចូលខ្លួន មកក្នុងវិស័យសិល្បៈនេះ ច័ន្ទ សុផានី ក៏បានប្រកាសជា សាធារណៈថា នាង
បានដាច់ចិត្តបញ្ចប់ទំ នាក់ទំនងទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ ជាមួយតារាចម្រៀងប្រចាំ ផលិតកម្ម
រស្មីហង្សមាស និងជាស្វាមីហេង ស៊យរបស់នាង គឺ លោក ហ្សូណូ ព្រោះរយៈ កាលកន្លងមក ប្ដីរូប
នេះមិនដែលខ្វល់ខ្វាយ ជួយដោះស្រាយ ចិញ្ចឹមបីបាច់ថែរក្សា កូនស្រីបន្តិចណាសោះ និងតែងតែ
ប្រើល្បិចកុហកនាងរហូត ។ ប្រភពព័ត៌មានច្បាស់ការ មួយបានឲ្យដឹងថា ច័ន្ទ សុផានី នឹងបញ្ចប់ទំ
នាក់ទំនងស្នេហ៍ របស់នាងទាំងស្រុង ដោយសារតែ ហ្សូណូ ជាមនុស្សមិនចេះ ទទួលខុសត្រូវក្នុង
នាមជាកូនប្រុស ដែលបានធ្វើឲ្យ មនុស្សស្រីម្នាក់មានកូន ហើយបែបជាបោះបង់ចោល ទាំងពាក់
កណ្តាលទីទៅវិញ។

ច័ន្ទ សុផានី បានថ្លែងប្រាប់តាមទូរស័ព្ទទាំងអារម្មណ៍ក្ដុកក្ដួលឲ្យដឹងថា "ហ្សូណូ បានសន្យាថា យក
កូនស្រីទៅដាក់នៅសាលា តែគាត់មិនបានធ្វើតាមទេ ។ សព្វថ្ងៃនេះ ខ្ញុំគ្មានប្រាក់ចំណូលអ្វីទាល់តែ
សោះ ឯការចំណាយទៅលើកូនមានសព្វបែបយ៉ាង ។ តែនៅពេលគាត់មានប្រាក់ចំណូល បែរជាដើរ
លេងសប្បាយ គ្មានគិត កូនប្រពន្ធបន្តិចសោះ ធ្វើឲ្យខ្ញុំឈឺចាប់ណាស់..! ខ្ញុំរង់ចាំគាត់ដូចកាប់បំពង់រង់
ចាំទឹកភ្លៀង ប្រៀបបីដូចជាសិលាចាំប្ដី តែគាត់គ្មានយល់អ្វីបន្តិចទេ ..។ គាត់ថាចូលផ្ទះវិញ ដោយមិន
ខ្លាចអ្នកណា តែទីបំផុតចាំបាត់ៗ ម្ដងថាអញ្ចេះ ម្ដងថាអញ្ចុះ រកលេសរហូត ខ្ញុំលែងជឿទៀតហើយ។

ច័ន្ទ សុផានី បានរៀបរាប់គួរឲ្យសង្វែក ជាច្រើនអនេកទៀតថា ហ្សូណូ មិនដែលមើលឃើញការ លំ
បាករបស់នាងឡើយ ហើយលោក តែងតែនិយាយកុហក នាងម្តងហើយម្តងទៀត ពោលគឺមិនដែល
គោរពពាក្យសំដី ដែលលោកបាន សន្យាជាមួយនាងឡើយ។ ដោយសារតែការស្រឡាញ់ នឹងភាព
ស្មោះត្រង់ចង់មានសុភមង្គល ក្នុងគ្រួសារ ច័ន្ទ សុផានី បានផ្តល់ឱកាសឲ្យហ្សូណូជាង ១ឆ្នាំទៅហើយ
ប៉ុន្តែហ្សូណូ នៅតែចោលម្សៀត មិនចោលគំនិតដដែល ។ ភាពឈឺចាប់របស់ អ្នកនាង ច័ន្ទ សុផានី
បានធ្វើឲ្យ នាងខំតស៊ូ ជំនះ រាល់ឧបសគ្គជាច្រើន ក្នុងនាមជាមនុស្សស្រី ហើយត្រូវចិញឹមកូនតែ ម្នាក់
ឯងទាំងលំបាកលំបិន និងឱបទុក្ខសោកនេះ ជាមួយកូនស្រីគួរ ឲ្យអនិច្ចារ ។

ច័ន្ទ សុផានី បន្តប្រាប់ទាំងអារម្មណ៍ មិនសូវសប្បាយចិត្ត ទៀតថា ហ្សូណូបានកុហកនាង កុហកកូន
មិនលោះថ្ងៃ ចុះទំរាំតែ ទស្សនិកជនវិញ តើហ្សូណូកុហកប៉ុណ្ណា ? ទស្សនិកជន គួរពិចារណាមើលថា
តារាប្រភេទនេះ គួរបន្តគាំទ្រទៀត ឬយ៉ាងណា?
នាងបន្ថែមថា " រឿងរ៉ាវជាច្រើន ហ្សូណូ បានទម្លាក់កំហុស មកលើខ្ញុំ ថាខ្ញុំជាអ្នកបង្ករឿងដល់ផ្ទះគាត់
តើនេះជាកំហុសរបស់ខ្ញុំទេ បើគ្រាន់តែខ្ញុំទៅហៅ ប្តីឲ្យមកផ្ទះវិញ ហើយត្រូវក្រុមគ្រួសារគាត់ ជេរប្រ
មាថ មើលងាយខ្ញុំ សព្វបែបយ៉ាងនោះ? តាមពិត មិនមែនជាកំហុសរបស់ខ្ញុំឡើយ រឿងរ៉ាវទាំងអស់
គឺប្តីខ្ញុំជាអ្នកបង្កើត។ គាត់ក្រឡុកខ្ញុំ ខ្លាំងណាស់ ធ្វើឲ្យខ្ញុំរង ទឹកភ្នែករាល់ថ្ងៃ ស្ទើរតែខ្សោះពីខ្លួន។ ឥឡូវ
ខ្ញុំប្រឹង ក្រោកឈរតស៊ូឲ្យ ផុតមួយគ្រានេះ ខ្ញុំនឹងលែងខ្វល់ខ្វាយហើយ ។ ពេលនេះ ការឈឺចាប់ គឺវា
ហួសពេកទៅហើយ មិនដឹងត្រូវថ្លែង ថាយ៉ាងម៉េចទេ ខ្ញុំសម្រេចចិត្តចូល សម្ដែងក្នុងសិល្បៈវិញហើយ
ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនិងហ្សូណូលែងមានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតហើយ ការឈឺចាប់វាហួសពីព្រំដែន
កំណត់ ខ្ញុំទ្រាំលែងបានហើយ"។

ជាការពិត ការវិលត្រឡប់មកចូល ក្នុងវិស័យសិល្បៈវិញនេះ នាងបានប្រាប់ថា នឹងចាប់ផ្តើមជីវិតជា
ថ្មីលើវិស័យសិល្បៈ ដោយខំប្រឹងចិញ្ចឹម កូនស្រីរបស់នាង ឲ្យមានអនាគតល្អ ទោះបីជាគ្មានហ្សូណូ
ដែលជាមនុស្សប្រុស មិនចេះទទួលខុសត្រូវនូវ ទង្វើដែលខ្លួនបានធ្វើក៏ដោយ។ ការខិតខំជាថ្មី របស់
អ្នកនាង ច័ន្ទ សុផានី លើកនេះសង្ឃឹមថានឹងមានទស្សនិកជន ជាច្រើនគាំទ្រនាងឡើងវិញ បន្ទាប់ពី
ការផ្អាកពី ពិភពសិល្បៈរយៈពេលជាង ៥ ឆ្នាំមកនេះ ។

សូមបញ្ជាក់ផងដែរ ច័ន្ទ សុផានី ចាប់ផ្ដើមមានចំណង ស្នេហាជាមួយលោក ហ្សូណូ ក្នុងអំឡុងឆ្នាំ
២០០៦ និងបានរួមរស់ជាមួយគ្នា ជាប្ដីប្រពន្ធឥតខាន់ស្លា ក្រោមដំបូលផ្ទះតែមួយ ។ រហូតដល់ឆ្នាំ
២០០៨ ទើបអ្នកទាំងពីទទួល បាននូវចំណងដៃកូនស្រី១ ដែលមានឈ្មោះថា មុនីផ្កា មកដល់ពេល
នេះ កូនស្រីមានអាយុជាង ៤ឆ្នាំហើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chan sophany entertainment khmer star