ទឹកធ្លាក់Niagara មានទីតាំងនៅកន្លែងពីរ មួយនៅទីក្រុងOntario ប្រទេសកាណាដា
និង នៅទីក្រុងNew York ប្រទេសអាមេរិច គឺជាឈ្មោះនៃប្រទេសបីដែលមានទឹកធ្លាក់
ផ្សេងៗពីគ្នា មានទឹកធ្លាក់ American Falls, Bridal Veil Falls និង Canadian Falls
(aka Horseshoe Falls)។ ទឹកធ្លាក់ទាំងនេះគឺមានភាពល្បីល្បាញបំផុតនៅតំបន់ខាង
ជើងសហរដ្ឋអាមេរិច។ ទឹកធ្លាក់Niagara មានទីតាំងនៅចន្លោះទីក្រុងភ្លោះនៃទឹកធ្លាក់
Niagara នៅទីក្រុងNew York សហរដ្ឋអាមេរច និង ទឹកធ្លាក់Niagara នៅប្រទេស
កាណាដា។ ទឹកធ្លាក់Horseshoe មានកំពស់ខ្ពស់ហូរធ្លាក់មកប្រវែង៥៣មែត្រ ពេល
ហូរកាត់ទឹកធ្លាក់អាមេរិចមានចំងាយប្រហែល៣០មែត្រ។ ការទាក់ទាញអារម្មណ៍ខ្លាំង
នោះគឺបរិមាណទឹកហូរកាត់ទឹកធ្លាក់Niagara មានកំពស់ទឹកទៅដល់២០២,០០០មែត្រ
គីបក្នុងរយៈពេលពីរវិនាទី នៅពេលកំរិតទឹកខ្ពស់។ កោះដ៏តូចមួយឈ្មោះថា Goat
Island គឺនៅជាប់គ្នានឹងទឹកធ្លាក់អាមេរិច និង ផ្នែកមួយនៃទឹកធ្លាក់កាណាដា។ទឹកធ្លាក់
Niagara គឺជាកន្លែងដ៏ពេញនិយមមួយសំរាប់អ្នកទេសចរណ៍ដើរកំសាន្ត និងមានភ្ញៀវ
ទេសចរណ៍ជាង២៨លាននាក់មកកំសាន្តក្នុង១ឆ្នាំ។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរ
កំសាន្តតាមទូក ជិះទូរខ្សែកាបកំសាន្តតាមទឹកធ្លាក់Niagara ជិះបាឡុងលើអាកាស
មើលទិដ្ឋភាពទឹកធ្លាក់ពីខាងលើ។ នៅពេលរាត្រី ទឹកធ្លាក់Niagara គឺមានភ្លើងពណ៌
ចាំងជះនឹងទឹកបងើ្កតមានទិដ្ឋភាពមួយដ៏ស្រស់ស្អាតនៅពេលរាត្រី។
ដោយៈ វណ្ណៈ
ប្រភពៈ beautifulplacestovisit