CamNews

កីឡាអន្តរជាតិ 

ល្បី​ខ្លាំង​ជា​ងគេ Cristiano​ Ronaldo​ មាន​អ្នក​គាំទ្រដល់ទៅ ជាង ១០០ លាន​​នាក់​លើ​គេហទំព័រ ហ្វេស​ប៊ុក

ព័ត៌មានកីឡា៖  Cristiano Ronaldo កីឡាករឆ្នើមប្រចាំនៅ Real Madrid គឺជាជនទី​១ លើពិភពលោក ដែល​មាន​ អ្នកគាំទ្រ​ច្រើនដល់ទៅ ជាង ១០០ លាននាក់នៅលើ ទំព័រ ហ្វេសប៊ុក ។ 

ក្នុងវិស័យកីឡាបាល់ទាត់ មានប្រជាប្រិយច្រើន សម្រាប់កីឡាករវ័យ ២៩ រួបនេះ ប៉ុន្ដែបើធៀបទៅនឹង វិស័យ​​​ទូទៅឯទៀត Cristiano Ronaldo ទើបតែឈរលើលំដាប់ថ្នាក់លេខ ២ បន្ទាប់ពីតារាចម្រៀង ល្បីវ័យ​កណ្ដាល​​គឺអ្នកស្រី  Shakira ដែលមានអ្នកគាំទ្រដល់ទៅ​​ជាង ១០៥ លានអ្នក( 105,125,579 likes )។ 
 

កីឡាករជម្រើសជាតិព័រទុយហ្គាល ពិតជាមានសេចក្ដីរីករាយជាខ្លាំង ជាមួយ​និង​ការ​គាំ​ទ្រអស្ចារ្យ​បែប​នេះ សម្រាប់​ការ​ឈាន​ដំណើរ​ទៅកាន់រដូវកាលថ្មីនេះ  កីឡាករ​ផ្ដួល​គូរ​ប្រកួត ​៦​ ដងរួច​ទៅ​ហើយ​​ក្នុង ការ​ប្រកួត La Liga ។ ហើយ​លទ្ធិផល​នៃការ​ប្រកួត​ កាលពី​ ល្ងាច​ថ្ងៃអង្គារ៍​ ព័ទុយហ្គាល់ ស៊ី​ ដាណឺម៉ាក ១-០ផង​ដែរ។ 

ស្របនិងការកើនឡើងជាលំដាប់នៃការគាំទ្រ យោងតាមការ​បង្ហាញ​របស់សា​រ​ព័ត៌មានលើក​ឡើង​ថា សន្ទុះ​នៃ​​រយៈ​ពេលកើនឡើង ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ខណៈពេលដែល​រួប​គាត់​បាន​ធ្វើការបង្ហោះ​សារ​ផ្សព្វ​ផ្សាយ​ ឲ្យ ​ក្រុមហ៊ុន Tag Heuer ដែលអាចរកចំណូលបានពីការអ្នកចូលទស្សនាដល់ទៅ ៣ លានផោន​ តាមរយៈ​ចូល​ទស្សនា​លើទំព័រ​ហ្វេសប៊ុក ចំនួន ៣៤.៩ លាននាក់ និង​ចំនូនអ្នកចូលចិត្ដគឺ ២.៤ លាននាក់ដែរ។ 

បង្ហាញពីតួលេខអ្នកគាំទ្រកីឡាករល្បី លើគេហទំព័រ ហ្វេសប៊ុកមានដូចជា៖ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 




Tags: Sport News Cristiano​ Ronaldo​ Facebook