CamNews

តារា 

វិបុល ធ្វើអោយភរិយា គង់ សុជាតិ ស្រក់ទឹកភ្នែក តក់ៗក្នុងកម្មវិធី ពេញចិត្តអត់

កម្មវិធី ពេញចិត្តអត់ គឺជាកម្មវិធី មួយដ៏ល្បីរបស់ ស្ថានីយ៍ទូរទស្សន៍ MYTV ដែលកំពុង ទទួលបាន ការពេញនិយម ជាខ្លាំង ពីសំណាក់ ទស្សនិកជន ។ ថ្មីៗនេះ ក្នុងកម្មវិធី ពេញចិត្តអត់ មួយនេះ ទស្សនិកជន បានធ្វើជាសាក្សី នូវរឿងមួយដ៏ គួរអោយរំភើប ដែលធ្វើអោយ ពិធីការនី និង គណកម្មការ គង់ សុជាតិ ស្រក់ទឹកភ្នែក តក់ៗក្នុងកម្មវិធី តែម្តង ។ រឿងនោះគឺ ស្វាមីរបស់គាត់ លោក ជា វិបុល បានឡើងមក សំដែងសមត្ថភាព នៅក្នុងកម្មវិធី តែមុនពេល ដែលឡើងមក សំដែងនោះ លោក វិបុល បានថតវីដេអូ មួយដែលបង្ហាញ មនោសញ្ជេតនា និងអារម្មណ៍ស្រឡាញ់ របស់គាត់ ដែលមានទៅលើ ភរិយា អ្នកនាង គង់ សុជាតិ ដែលធ្វើ អោយអ្នកនាង ទប់ទឹកភ្នែក មិនបានស្រក់ចុះមក តក់ៗ ។ វាក៏ជា កាដូសំរាប់ ថ្ងៃបុណ្យសិទ្ធិ នារី ៨ មិនាផងដែរ ដែលលោក វិបុល បានត្រៀម និងរៀបចំសំរាប់ អ្នកនាង គង់ សុជាតិ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: khmer star mc host kong socheat chea vibol mytv