ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីកូនខ្ចីធ្វើឲ្យពិធីការនី គង់ សុជាតិ មិនអាចចេញទៅណាមកណាបានឡើយ ព្រោះក្លាយប៉ះពាល់ដល់សុខភាព ខណៈពេលដែលទើបតែសម្រាលកូនស្រីមិនបានប៉ុន្មានខែផង ។
ដោយយោងតាមបង្ហោះរបស់ ពិធីការនី អ្នកនាង គង់ សុជាតិ បានឲ្យដឹងថា អ្នកនាងបានសម្តែងឲ្យឃើញនូវអារម្មណ៍សោកស្តាយក្រោយមិនបានទៅដើរលេងជាមួយបងប្អូននៅឯក្រៅប្រទេស ព្រោះខ្លួនកំពុងតែជាប់កូនតូច ម្យ៉ាងវិញទៀតធ្វើដំណើរតាមផ្លូវអាកាសក៏មិនទាន់បានដែរ ព្រោះសរសៃនៅខ្ចីនោះឡើយ ។
នៅក្នុងនោះដែរ ភរិយារបស់លោក ជាវិបុល បានលើកឡើងថា "ស្តាយណាស់អត់បានទៅ ចាំលើកក្រោយក៏បាន។ សូមអោយដំណើរកំសាន្តរបស់អ្នកទាំងអស់គ្នា សប្បាយរីករាយ និងសុវត្ថិភាព" ព្រមទាំងភ្ជាប់មកជាមួយនិងរូបថតនៅកោះហុកកាយដូ របស់ប្រទេសជប៉ុនថែមទៀតផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG