CamNews

តារា 

គង់ សុជាតិ នាំស្វាមីទៅធ្វើខួបកំណើត ឲ្យកូនប្រុសទើបបញ្ចប់ការសិក្សាពីបរទេស សង្ហាហើយរៀនពូកែទៀត!

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី​ ០៧ ខែកុម្ភៈ នេះ ពិធីការនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានប្រារព្ធពិធីខួបកំណើតឲ្យកូនប្រុសច្បង ដែលមានឈ្មោះថា ម៉ៅ សាលភាពបុត្រ ហើយរបស់អ្នកនាង និងស្វាមីមុន ។

គួរបញ្ជាក់ឲ្យដឹងថា លោក ម៉ៅ សាលភាពបុត្រ ជាកូនប្រុសច្បងគេរបស់អ្នកនាង គង់ សុជាតិ និងស្វាមីមុន ដោយលោកក៏ទើបតែបានបញ្ចប់ការសិក្សាដោយជោគជ័យ ផ្នែកគ្រប់គ្រងអាជីវកម្ម មកពីប្រទេសថៃ ។

ក្រោយចូលរួមអបអរសារទរកូនប្រុសនៅឯប្រទេសថៃក្នុងថ្ងៃទទួលសញ្ញាប័ត្រ ហើយកាលពីប៉ុន្មានខែមុនហើយ ស្រាប់តែដល់ថ្ងៃខួបកំណើតរបស់ ម៉ៅ សាលភាពបុត្រ ថែមទៀតផង ។ ក្នុងនោះដែរឃើញថា ក្រុមគ្រួសាររបស់អ្នកនាង គង់ សុជាតិ បានជួបជុំគ្នា ធ្វើខួបកំណើតឲ្យកូនប្រុសខ្លួនប្រកបដោយភាពកក់ក្តៅយ៉ាងខ្លាំង ពិតជាគ្រួសារដែលពោរពេញទៅដោយក្តីសុខយ៉ាងពិតប្រាកដមែន ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kong socheat Chea vibol