ភ្នំពេញ ៖ កូនស្រីពៅរបស់តារាល្បីជើងចាស់ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ កាន់តែក្លាយជាគ្រាប់ពេជ្រដ៏គួរឲ្យក្នាញ់សម្រាប់ជីវិតប្តីប្រពន្ធមួយគូនេះ នៅពេលដែលរូបរាងកាន់តែធំឡើងម្តងបន្តិចៗ ពីមួយថ្ងៃទៅមួយ ។
ទារកតូច ដូរី ត្រូវបានមហាជនស្គាល់ថាគឺជាកូនស្រីពៅរបស់អ្នកនាង គង់ សុជាតិ ពេលនេះគេមានអាយុ ៧ ខែហើយ ។ ដូរី គឺជាកាដូពិសេសដែលបំពេញជីវិតប្តីប្រពន្ធល្បីឈ្មោះមួយគូនេះ ឲ្យកាន់តែផ្អែមល្អែមនិងមានសុភមង្គល ។ ជាងនេះទៅទៀត Fans ក៏សរសើរមិនដាច់ពីមាត់ដែរចំពោះរូបសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់របស់ទារកតូច ដូរី នៅពេលដែលគេមានរូបរាងកាន់តែរីកលូតលាស់បែបនេះ ៕
ដោយ ៖ គន្ធា