CamNews

តារា 

មានមនុស្សប្រុសប៉ុន្មាននាក់ទៀតអាចធ្វើបានដូចគាត់! ជា វិបុល ធ្វើតួនាទីជាឪពុកបានល្អអីយ៉ាងនេះ

ព័ត៌មានកំសាន្ត ៖ ធ្លាប់តែបានឃើញពិធីករ លោក ជា វិបុល កាន់ក្បាលមេក្រូ ដល់ពេលកាន់ដបទឹកដោះគោបញ្ចុកកូន ហាក់បីដូចជា ទំនងម្យ៉ាងដែរតាស់ ដោយសារតែលោកបានឆ្លៀតពេលទំនេរពីការងារដើម្បីមើលថែទាំកូនជំនួសប្រពន្ធខ្លះ ។ 

ជាក់ស្តែងនៅក្នុងអត្ថបទបានបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ថា មិនមែនទាល់តែមនុស្សស្រីទើបត្រូវរ៉ាប់រងរឿងមើលថែទាំកូន និងការងារផ្ទះទាំងអស់ទេ មនុស្សប្រុសក៏អាចធ្វើបាន ប្រសិនបើមិនប្រកាន់ខ្លួន និងចេះស្រលាញ់ ព្រមទាំងអាណិតប្រពន្ធ ។ 

គួរបញ្ជាក់ឲ្យដឹងថា ពិធីករ លោក ជា វិបុល និងភរិយាបានបង្កើតកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលមានឈ្មោះ ជា សុជាតិនារី កើតនៅថ្ងៃពុធទី០៤ ខែមករា ២០១៧ វេលាម៉ោង ១១:២៥ នាទីព្រឹកទម្ងន់ ២,៨០ គ.ក ។ ហើយរាប់ទល់ថ្ងៃនេះ កូនស្រីរបស់តារាទាំងពីរដួងនេះ បានខ្ទង់ជាង ១០ ថ្ងៃ ហើយសុខភាពល្អធម្មតាទេ ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kong socheat Chea vibol