ព័ត៌មានកីឡា៖ ព្រឹតិការណ៍ប្រកួតគ្នារវាង ក្រុមម្ចាស់ផ្ទះ Aston Villa ប៉ះជាមួយ ក្រុមភ្ញៀវ QPR បានធ្វើឲ្យ កក្រើក ភ្ញាក់ផ្អើលជាខ្លាំង ខណៈដែល ការខិតខំរបស់ក្រុមទាំងពីរ ទទួលបានលទ្ធផលពិន្ទុស្មើ គឺ ៣-៣ ចប់ការប្រកួត ។
ក្រុមម្ចាស់ផ្ទះ Aston Villa បានប្រើតិចនិច្ចទម្រង់លេង មានលក្ខណៈប្លែក ធ្វើឲ្យប្រិយមិត្ដអ្នកគាំទ្រមានការ បុកពោះជាខ្លាំង ខណៈដែលក្រុម ប្រើសមាសភាពកីឡាករខ្សែប្រយុទ្ធ មួយរូបតែប៉ុណ្ណោះ ស្វែងរកពិន្ទុបានដល់ទៅ ៣ គ្រាប់ គឺនៅនាទីទី ១០, ៣៣, ៨៣ កីឡាករនោះគឺ Christian Benteke ។ ចំណែក ឯក្រុមភ្ញៀវ QPR វិញ ក៏រកពិន្ទុបាន ៣ គ្រាប់ដូចគ្នា ដោយកីឡាករ បីរូបគឺ Phillips នៅនាទីទី ៧, Hill នៅនាទីទី ៥៥ និង Austin នៅនាទីទី ៧៨ ។
Christian Benteke ក្រោយពីបំបែកកំណត់ត្រា hat-trick ស្វែងរកគ្រាប់បាល់ ៣ គ្រាប់ម្នាក់ឯង ជួយឲ្យក្រុម អាចទទួលបានពិន្ទុស្មើនោះ ពិតជាមាន មោទនៈភាពយ៉ាងក្រៃលែង ទាំងក្នុងនិង ក្រៅក្រុម ជាពិសេសស្រាប់ថ្នាក់ដឹកនាំក្រុម តែម្ដង ។
គូសបញ្ជាក់ផងដែរថា សមាសភាពក្រុមទាំងពីរក្នុងលំដាប់ជួតារាង នៅ Primier Leage គឺស្ថិតក្នុងក្រោម ស្ទើរតែបាតតារាងតែម្ដង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី