អាជ្ញាធរសុខាភិបាលនៅក្នុងភាគខាងត្បួងប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រនេះ
ថាពួកគេនឹងបើកការស៊ើបអង្កេតទៅលើករណីនៃការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ
នៅក្នុងមន្ទីរពេទ្យកាកបាទក្រហម ណានហៃ ដែលស្ថិតនៅក្នុងទីក្រុង Guangdong,ខេត្ត
Foshan ដែលបានបោះចោលនូវទារកដែលទើបនឹងកើតដោយគិតថាក្មេងនោះបានស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែតុលាមកម្ល៉េះ។
នៅក្នុងថ្ងៃកើតហេតុលោកស្រី Liu Dongmei ដែលជាម្តាយរបស់ទារក បានមកកាន់មន្ទីរ ពេទ្យដើម្បីសំរាល។បន្ទាប់ពី ពេលដែលសំរាលកូនហើយ ទារកមិនមានកំរើក មិនដក
ដង្ហើម និងមិនយំ ហើយស្បែកទារកប្រែជាពណ៌ស្វាយ ដោយប្រាកដថាទារកនេះស្លាប់
ហើយ គិលានុបដ្ឋាយិកាបានយកទារកទៅបោះចោលដោយមិនបានធ្វើតាមនិតិវិធីពេទ្យ
ឆ្មប់នោះទេ។ តែក្រោយមកអ្វីដែលមានការភ្ញាក់ផ្អើលនោះគឺពេលដែលគ្រួសារទារកមិន
អស់ចិត្តថាទារកស្លាប់ ដោយ៣០នាទីក្រោយប្អូនស្រីម្តាយទារកបានសុំមើលសពទារក ពេលនោះគិលានុបដ្ឋាយិកាបានហុចស្បោងពណ៌លឿងដែលមានសពក្មេងនៅក្នុងនោះ ស្រាប់តែនាងមានការរន្ធត់ចិត្តយ៉ាងខ្លាំងគឺទារកនោះកំរើកដៃ ផ្នត់ពោះកំរើក ទារកនៅ
ដកដង្ហើម មិនទាន់ស្លាប់នោះទេ។ ក្នុងករណីនេះគឺមានជាប់ពាក់ពន្ធ័នឹងការធ្វេសប្រហែសរបស់គ្រូពេទ្យមួយរូបនិងគិលានុ
បដ្ឋាយិកាដែលមិនយកចិត្តទុកដាក់ចំពោះអាយុជិវិតរបស់មនុស្ស។នៅពេលនេះលោកស្រី
Liu Dongmeiដែលជាម្តាយរបស់ទារករងគ្រោះនឹងប្តីរបស់លោកស្រីកំពុងតែដាក់ពាក្យ
បណ្តឹងដើម្បីទាររកសំណងជំងឺចិត្តជាទឹកប្រាក់ ៣០០,០០០យ៉ាន់ ដែលស្មើរនឹង
៤៥,០០០ដុល្លា៕
ដោយ
វឌ្ឍនា