CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ ធន់តូច ហោះបាញ់ថ្នាំ សម្លាប់សត្វល្អិត តាមខេត្ត រងរបួស មនុស្សម្នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញ អត្ថបទផ្សាយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃមិញនេះ វេលាម៉ោង ១ រសៀល ចំថ្ងៃទី ៧ មីនា ២០១៤ នេះ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ម្នាក់ បានទទួលរងរបួស ក្រោយ ពីមានករណី ធ្លាក់យន្តហោះ ធន់តូចមួយគ្រឿង ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ករណី ធ្លាក់យន្តហោះ ធន់តូចមួយគ្រឿងខាងលើនេះ គឺបានកើត ឡើងនៅក្នុងភូមិ Visayan ក្រុង Tagum ប្រទេស ហ្វីលីពីន អំឡុងថ្ងៃសុក្រនេះ ដោយនៅក្នុងនោះ បាន បណ្តាលអោយមនុស្សមា្នក់ រងរបួស ។

បន្ថែមពីលើនេះ ប្រភពដដែល បន្តអោយដឹងថា យន្តហោះធន់តូចមួយគ្រឿងនោះ គឺជាយន្តហោះ ស្ថិត នៅក្នុងប្រតិបត្តិការ ហោះតាមខេត្ត ហោះបាញ់ថ្នាំសម្លាប់សត្វល្អិត ។ គួររំឭកថា ពុំទាន់មានសេចក្តីរាយ ការណ៍ ពីមូលហេតុ  ដែលបានធ្វើអោយ  ធ្លាក់នៅឡើយទេ ពោល  គឺ​ ស្ថិតនៅក្រោម ការតាមដានស៊ើប អង្កេតនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Philippine Asia Int news Breaking news Unt news