CamNews

ទេសចរណ៍ 

ទៅលេងភូមិមាត់ទឹក ដ៏ស្រស់បំព្រង ប្រទេសហូឡង់


Giethoorn គឺជាភូមិតូចមួយ ដែលមានទីតាំងនៅខេត្ត Overijssel ប្រទេសហូឡង់ ដែលមាន
ទិដ្ឋភាពស្រស់ស្អាត ហើយមានភាពល្បីល្បាញតាំងពីឆ្នាំ ១៩៥៨ មកម្លេះ។

Giethoorn គឺជាភូមិមាត់ទឹកយ៉ាងស្រស់ស្អាត ដែលមានព្រែកជីកដ៏វែងប្រវែង 6.4km ត្រូវបាន
សាងសង់ដោយអ្នកភូមិនៅទីនោះ តាំងពីសតវត្សទី១២ មកម្លេះ។ នៅអមសងខាងព្រែកជីក
មានផ្ទះអ្នកភូមិដែលបានសាងសង់ពីឈើយ៉ាងស្រស់ស្អាត និងសួនច្បារដាំយ៉ាងស្រស់បំព្រង
ផងដែរ។

ភ្ញៀវទេសចរទាំងឡាយអាចអង្គុយសម្រាកលើកៅអីបង់ ឬដើរលេងកំសាន្តលំហែតាមមាត់ទឹក
លើស្ពានឈើបាន ហើយពិសេសជាងនេះទៅទៀតនោះលោកអ្នកថែមទាំងអាចជួលទូកជិះលេង
កំសាន្តបានថែមទៀតផង៕

ដោយ៖ មិនា
ប្រភព៖ wiki


Tags: tour canal village Netherlands