CamNews

កីឡាអន្តរជាតិ 

Netherlands ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយបានសំរេច បន្ទាប់ពីឈ្នះ Mexico យ៉ាងយ៉ាប់ (មានវីដេអូហាយឡាយ)

យប់មិញនេះក្រុម ជើងខ្លាំង Netherlands បានប៉ះគ្នាជាមួយនិង Mexico ក្នុងវគ្គជំរុះ ១៦ ក្រុមចុង ក្រោយដែលបាន ធ្វើឡើងនៅកីឡាដ្ឋាន Estadio Castelao​ ដែលមានអ្នកទស្សនា ៥៨៨១៧ នាក់ ឯណោះ ។



នៅក្នុងតង់ទី ១ នៃការប្រកួតក្រុមទាំង ២ បានសម្រុកគ្នា ទៅវិញទៅមក ហើយការ គ្រប់គ្រង មិនខុសគ្នាប៉ុន្មានឡើយ រហូតដល់ ចប់តង់ទី ១ Netherlands 0-0 Mexico ។ ចូលមកដល់តង់ទី ២ ក្រុមទាំង ២ ហាក់ដូចជា រកឃើញចំណុចខ្សោយរាងខ្លួនតែ Mexico ជាអ្នកឆ្មក់បានមុន នៅដើម តង់តី ២ នៅនាទីទី ៤៨ នាំមុខមួយគ្រាប់ ដោយកីឡាករ Giovani dos Santos ។ សភាពការ ចាប់ ផ្តើមមានភាព តានតឹងនិងក្តៅគគុក យ៉ាងខ្លាំង ។ ការប្រកួត អូសបន្លាយដល់ នាទីទី ៨៨ ទើប Netherlands តាមស្មើវិញបាន ដោយកីឡាករ Sneijder ។ ដូចនេះការប្រកួត ក៏ឈានដល់ការ បន្ថែមម៉ោង ដែល Netherlands កីឡាករ Huntelaar បានបាល់ប៉េណាល់ទី ១ គ្រាប់ក៏ស៊ុតបាន សំរេចបញ្ចប់ផ្លូវ Mexico ត្រឹមនេះក្នុងលទ្ធផល ២ ទល់ ១ ៕


Tags: football Netherlands Mexico world cup