CamNews

កីឡាអន្តរជាតិ 

Argentina ជាក្រុមចុងក្រោយ ដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ Netherlands ដោយបាល់ប៉េណាំងទី

យប់មិញនេះ ការប្រកួត រវាងក្រុម Netherlands និង Argentina ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ បានធ្វើឡើងនៅ កីឡាដ្ឋាន Arena de Sao Paulo មានអ្នកចូលទស្សនា ៦៣២៦៧ នាក់ ។



គូរនេះ ជាការប្រកួត ស៊ីសាច់ហុតឈាម ដើម្បីដណ្តើមគ្នា យកកៅអីចុងក្រោយ ដើម្បីទៅប្រកួត វគ្គផ្តាច់ព្រ័ត្រ ដែលមានក្រុម Germany រង់ចាំរួចទៅហើយនោះ ។ ក្រុមទាំង ២ មានសមត្ថភាព ស្មើគ្នាដែល ធ្វើអោយការប្រកួត មានភាពតានតឹងជាខ្លាំង ព្រោះមិនអាច ធ្វើអ្វីគ្នាបានសោះ ។ ដល់ចប់តង់ទី ២ ក្រុមបានត្រឹមស្មើ ០ ទល់ ០ ដែលត្រូវបន្ថែម ១៥ នាទី ២ ដងទៀត ហើយនៅ តែមិនអាចធ្វើអ្វី គ្នាបានដដែល អញ្ចឹងក្រុមទាំង ២ ត្រូវកាត់សេចក្តីដោយ ការស៊ុតបាល់ ១១ ម៉ែតប៉េណាំងទី ។ ៤ គ្រាប់របស់ Netherlands ស៊ុតចូលតែ ២ ប៉ុណ្ណោះចំណែក Argentina ស៊ុត ចូលដល់ទៅ ៤ គ្រាប់ដូចនេះ Argentina នឹងត្រូវជួបជាមួយ Germany នៅផ្តាច់ព្រ័ត្រ ចំណែកឯ Netherlands នឹងទៅប៉ះ Brazil ដណ្តើមយកលេខ ៣ ៕

 

 ដោយ ៖ កុសល
ប្រភព ៖ livescore 


Tags: football netherlands argentina world cup