CamNews

កីឡាអន្តរជាតិ 

Louis Van Gaal គ្រូបង្វឹក Netherlands ចោទ FIFA ថាលំអៀងទៅខាងម្ចាស់ផ្ទះ Brazil

បន្ទាប់ពីបាន ទទួលនូវ លទ្ធផលដ៏ល្អពីការដឹកនាំក្រុម Netherlands រួចមក លោកគ្រូ Louis Van Gaal បានបើកការ ចោទប្រកាន់មួយ ដ៏ចំលែកទៅលើ FIFA ដោយថាលំអៀង ទៅខាង Brazil ។


Van Gaal បានចោទ FIFA ថាហេតុអ្វី ក៏រៀបចំម៉ោងប្រកួត លំអៀងទៅម្ចាស់ផ្ទះ Brazil ដែលនៅ ពូល A ម៉្លេះ ។ ហេតុផលដែល Van Gaal ថា FIFA លំអៀងនោះ គឺដោយសារតែ Brazil នឹងលេង ប្រកូតចុងក្រោយ ក្នុងពូលរបស់ខ្លួន មុនពេល Netherlands លេងប្រកួតចុងក្រោយ ដល់ទៅ ៤ ម៉ោង ។ ដូចនេះ Brazil អាចដឹងអំពី គូរប្រកួត របស់ខ្លួនមុនពេលដែល Netherlands ដឹងបាត់ទៅ ហើយ ។ យើងមិនដឹងថា ហេតុអ្វីក៏ Van Gaal គិតថាវាមានភាព លំអៀងនោះទេ ។


គួរបញ្ជាក់ផងដែរថា Netherlands ស្ថិតនៅក្នុងពូល B ហើយបើតាមច្បាប់ ក្រុមលេខ ១ ពូល A នឹង ប៉ះក្រុមលេខ ២ ពូល B និងលេខ ១ ពូល B ប៉ះលេខ ២ ពូល A ។ Netherlands មាននៅក្នុងដៃ ៦ ពិន្ទុរួចទៅហើយ គ្រាប់បាល់ក៏ច្រើនផងដែរ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ dailymail


Tags: star football louis van gaal netherlands brazil