CamNews

កីឡាអន្តរជាតិ 

Netherlands ដឹកដៃ Chile បិទពូល B ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយខណៈ Spain ឈ្នះមួយប្រកួត (មានវីដេអូហាយឡាយ)

យប់មិញនេះ ការប្រកួត World Cup ក្នុងពូល B បានឈានមកដល់ ទីបញ្ចប់ដែលមានក្រុម ជំរើស ជាតិ Netherlands ប៉ះជាមួយនិង​ Chile និង Spain ប៉ះជាមួយ Australia ។


ការប្រកួត Netherlands និង Chile បានធ្វើនៅកីឡាដ្ឋាន Arena de Sao Paulo ដែលមានចំនួនអ្នក ចូលទស្សនា ៦២៩៩៦ នាក់ ។ ចាប់ផ្តើម តង់ទី ១ ក្រុម Netherlands ដែលជាក្រុម ជើងខ្លាំងក្នុងពូល និងទទួលបាន ការចាប់អារម្មណ៍ ជាខ្លាំងនោះ បានគ្រប់ដណ្តប់ទៅលើក្រុម Chile ជាខ្លាំងតែក៏ត្រូវ Chile វាយបកវិញ ម្តងម្កាលធ្វើអោយ Netherlands ភ័យខ្លួន ។ ចប់តង់ទី ១ ក្រុមទាំង ២ បានត្រឹម​ស្មើ ០ ទល់ ០ ។ ចូលមកដល់ តង់ទី ២ ទើបក្រុមទាំងនេះ ចាប់ផ្តើមមាន ចន្លោះប្រហោងដោយក្រុម Netherlands ស៊ុតបានមួយគ្រាប់មុន ដោយកីឡាករ Leroy Fer នៅនាទីទី ៧៧ ។ លទ្ធផលស្ងប់ ស្ងៀមត្រឹមនេះ រហូតដល់ ចុងតង់ទៅហើយ Depay របស់ក្រុម Netherlands ថែមមួយគ្រាប់ទៀត ធ្វើអោយ Netherlands ឈ្នះ Chile ២ ទល់ ០ ។ ទោះជាចាញ់ក្តី Chile ក៏ឡើងទៅវគ្គ ១៦ ក្រុមចុង ក្រោយជាមួយ Netherlands ដែរ ។


ចំណែកក្រុម Spain ដែលជាក្រុម ធ្វើអោយគេអន់ចិត្ត ជាងគេនោះ យ៉ាងហោចណាស់ ក៏បានឈ្នះ ការប្រកួតចុងក្រោយនេះលើក្រុម Australia ២ ទល់ ០ ផងដែរ ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore


Tags: football netherlands chile spain australia world cup