CamNews

ធនាគារសុវត្ថិភាពបំផុតក្នុងលោកនាឆ្នាំ ២០១១

អង្គការ Global Finance ធ្វើការស្រាវជ្រាវនិងបង្កើតបានជាបញ្ជី (World�s 50 Safest Banks) មួយដែលបង្ហាញពីធនាគារចំនួន៥០ដែលមានសុវត្ថិភាពបំផុត ក្នុងរយៈពេល២០ឆ្នាំកន្លង។
យោងតាម Global Finance បណ្ដាធនាគារដែលមានចំណាត់ថា្នក់ខ្ពស់ក្នុងឆ្នាំនេះរួមមានក្រុម
ធនាគារដែលមានបញ្ជីគណនីតុលភាពស្អាតស្អំ និងប្រភពទុនមានលក្ខណៈល្អប្រសើរ។


ចំណាត់ថ្នាក់ធនាគារសុវត្ថិភាពខាងក្រោមត្រូវបានបង្កើតឡើងតាមរយៈការប្រៀបធៀបចំ
ណាត់ថ្នាក់ប្រាក់ឥន្នទានរយៈពេលវែង (ពី Moody, S&P និង Fitch)ក៏ដូចជាយោងទៅតាម
ការវិភាគអំពីទុនសរុបរបស់ធនាគារធំបំផុតក្នុងលោកទាំង៥០០។

KfW (លេខ១ក្នុងចំណោម ៥០ ធនាគារ)

ប្រទេស អាលឺម៉ង់ មានធនាគារចំនួន៦ដែលមានឈ្មោះនៅក្នុង top 50 នៃ Global Finance ក្នុងចំណោមនោះមាន៤ធនាគារបានឈរក្នុងតារាង top 10 ដោយមាន KfW នៅលំដាប់លើ
គេបង្អស់។ Landwirtschaftliche Rentenbank ដែលជាធនាគារមួយធ្លាប់បានឈរលំដាប់ទី
មួយកាលពីឆ្នាំ២០១០ បច្ចុប្បន្នបានធ្លាក់មកនៅលំដាប់ទី៥ ។ KfW ជាធនាគារដែលស្ថិត
ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាលឺម៉ង់ ដូច្នេះធនាគារនេះក៏ត្រូវមានទទួលការខុសត្រូ
វខ្ពស់។ រដ្ឋាភិបាលធានាបាននូវរាល់ភារកិច្ចរបស់ធនាគារដែលពាក់ពាន់នឹងប្រាក់កម្ចី ការ
បញ្ចេញលក់ភាគហ៊ុន រួមនឹងការធ្វើឥន្នទានឱ្យអ្នកទី ៣ ។ល។

ទុនកម្រិតទី១របស់ធនាគារនេះគឺ១៤,៨%។ KfW ត្រូវបានគេដាក់ក្នុងលំដាប់ AAA របស់
Moody's, Standard & Poor's និង Fitch Ratings ផងដែរ។

Caisse des Depots et Consignations (លេខ២)

Caisse des D�p�ts et Consignations (CDC) គឺជាធនាគារ បារាំង មួយដែលជាប់ចំណាតថ្នាក់
លេខ ២ ក្នុងបញ្ជីធនាគារដែលមានសុវត្ថិភាពបំផុតក្នុងលោកនាឆ្នាំ ២០១១ ។ CDC គឺជាអង្គ
ការហិរញ្ញវត្ថុសាធារណដែលទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចសាធារណៈជំនួសឱ្យរដ្ឋា
ភិបាល និងអាជ្ញាធរមូលដ្ឋានដែលស្ថិតក្រោមការគ្របគ្រងរបស់រដ្ឋាភិបាលបារាំង។ ទោះជា
យ៉ាងក៏ដោយ CDC នៅតែស្ថិតក្រោមការត្រួតពិនិត្យនិងធានាដោយរដ្ឋសភាបារាំង។

Nederlandse Gemeenten (លេខ៣)

ធនាគារ Nederlandse Gemeenten (BNG) គឺជាធនាគារមួយរបស់ ហូឡង់ បានជាប់ចំណាត់
ថ្នាក់លេខ ៣ នៅក្នុង top 10 នៃធនាគារដែលមានសុវត្ថិភាពបំផុតក្នុងលោក។ ទុនចំនួន
៥០%របស់ធនាគារនេះគឺបានមកពីរដ្ឋាភិបាល ហូឡង់។ ទុនសរុបរបស់ BNG មានចំនួនប្រ
មាណជា ១៧០,៨ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន BNG ត្រូវបានអង្គការ Standard &
Poor's, Moody's និង Fitch ចាត់ទៅក្នុងក្រុម AAA ។

Zurcher Kantonalbank (លេខ៤)

Zuercher Kantonalbank គឺជាធនាគារមួយក្នុងចំណោមធនាគារធំៗ ចំនួន ៣ របស់ប្រទេស
switzerland ដែលមានឈ្មោះនៅក្នុង top 50 របស់ Global Finance ។ ធនាគារ Zuercher
Kantonalbank នេះមានទុនសរុប ១៥៩ ពាន់លានដុល្លារអាមេរិក និងបានទទួលពិន្ទុ AAA
ពីអង្គការ Moody's, Standard & Poor's និង Fitch Ratings ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ CNBC