CamNews

ធនាគារ ANZ នឹងធ្វើការកាត់បន្ថយបុគ្គលិកក្នុងរយះ ពេល៦ខែ

ស៊ីដនី៖ ធនាគារ anz ដែលជាធនាគារមួយក្នុងចំណោមធនាគារធំៗ៤នៅក្នុងប្រទេស
អូស្រ្តាលីបានធ្វើការសិក្សាអំពីការកាត់បន្ថយបុគ្គលិកនៅក្នុងរយះពេល៦ខែទៀតដែល
ជាផ្នែកមួយនៃការកាត់បន្ថយចំណាយ, នេះបើតាមរបាយការណ៍មួយដែលចេញផ្សាយ
ដោយសារពត៌មានក្នុងស្រុក។
មន្រ្តីមកពីសហភាពផ្នែកហិរញ្ញវត្ថុបានធ្វើការសង្ខេបអំពីកម្មវិធីនៃការកាត់បន្ថយចំនាយ
ដែលនឹងរាប់បញ្ចូលទាំងការកាត់បន្ថយបុគ្គលិកនៅក្នុងរយះពេល៦ខែខាងមុខ។
ប្រធានសហភាពផ្នែកហិរញ្ញវត្ថុលោក ឡេអន ឆាតធឺបាននិយាយថា "ពត៌មាននេះក៏ជា
ការប្រកាសអាសន្នផងដែរ"។
គាត់បានប្រាប់ទៅកាន់អ្នកកាសែតអូស្រ្តាលីថា "បើទោះបីជាពេលនេះពួកគេមិនទាន់
មានចំនួនជាក់លាក់ណាមួយ ក៏ពួកយើងប្រាកដថាចំនួនការងារដែលនឹងត្រូវធ្វើការកាត់
បន្ថយនឹងមានចំនួនរាប់រយ មិនមែន១​ឬ២នោះទេ"។
លោកនិយាយថា "ធនាគារធំៗចំនួន៣ទៀតក៏អាចនឹងធ្វើតាមផងដែរ ព្រោះថាអ្វីដែលពួក
យើងគិតនៅពេលនេះគឺសម្ពាធទឺកប្រាក់ដែលបានកើតឡើងនៅធនាគារ anz ក៏នឹងអាច
ប៉ះពាល់ដល់ធនាគារទាំង៣ផ្សេងទៀតផងដែរ។ ហើយប្រសិនបើសង្គមនិងរដ្ឋាភិបាល
ក្រោកឈរហើយយល់ព្រមជាមួយនិងការកាត់បន្ថយបុគ្គលិកនេះដូច្នេះគ្មានអ្នកណាម្នាក់
ឈ្នះនោះទេ, ការពិតអ្នកទាំងអស់គ្នាសុទ្ធតែបាត់បង់"៕

ដោយ វឌ្ឍនា