CamNews

ប្លែកៗ 

សុនខកំសត់ស្ទើរបាត់បង់ជីវិតដោយម្ចាស់ព្រៃផ្សៃ កប់៤០ម៉ោង

សត្វឆ្កែដ៏កំសត់មួយក្បាលត្រូវបានកប់នៅក្នុងដីរយះពេល ៤០ម៉ោងដោយម្ចាស់ចិត្ត
អប្រិយរបស់វា ហើយត្រូវបានជួយសង្រ្គោះដោយអ្នកជិតខាងនៅពេលដែលពួកគេ
បានលឺសំលេងថ្ងូររបស់ឆ្កែនោះ។

អ្នកជិតខាងបានជីកដីដែលមានជំរៅប្រមាណ ៦១សង់ទីមែត្រដើម្បីជួយឆ្កែអភ័ព្វ
នេះពីក្នុងដីដែលមានលាយនឹងឥដ្ឋបន្ទាប់ពីបានលឺសំលេងថ្ងូររហឹមរបស់ឆ្កែនោះ
​​ដែលស្ថិតនៅក្នុងប្រទេស អ៊ីតាលី។
ប៉ូលីសបាននិយាយថា ម្ចាស់របស់ឆ្កែនោះបានកប់ឆ្កែនេះដោយបានគរគំនរជាច្រើន
ស្រទាប់ដើម្បីប្រកត់ថាវាមិនអាចកាយចេញមកបាន។

អ្នកជិតខាងបានទូរសព្ទ័ទៅកាន់ ៩៩៩ បន្ទាប់មកសត្វឆ្កែក៏បានជួយសង្រ្គោះដោយ
អ្នកជំនាញនឹងបានបញ្ជូនវាទៅកាន់មជ្ឍមណ្ឌលព្យាបាលសត្វដើម្បីជួយសង្រ្គោះ។
អ្នកជួយសង្រ្គោះម្នាក់បាននិយាយថា "វាមិនជាឈឺចាប់ខ្លាំងណាស់នៅពេលដែល
បានឃើញសត្វដែលគួរអោយស្រឡាញ់ ត្រូវបានធ្វើបានអាក្រក់បែបនេះ។"

ម្ចាស់របស់ឆ្កែនោះបានសារភាពថារូបគាត់បានកប់ឆ្កែនេះនៅមួយថ្ងៃមុនប៉ុន្តែមិន
បានបញ្ជាក់ពីមូលហេតុនោះទេ។
ម្ចាស់របស់ឆ្កែនោះត្រូវបានពិន័យពីការប្រើប្រាស់អំពើព្រៃផ្សៃ ហើយអាចនឹងបាត់បង់
សិទ្ធធ្វើជាម្ចាស់សត្វចិញ្ចឹមទៀតផង។

ដោយ វឌ្ឍនា

Tags: dogrescue40 hoursburyby owner