លង់ទឹកគឺជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ដែលនាំឱ្យមនុស្សស្លាប់ច្រើន និងពិបាកក្នុង
ការជួយសង្គ្រោះ សូម្បីតែអ្នកចេះហែលទឹក ចុះជួយសង្គ្រោះក៏អាចប្រឈមនឹងការបាត់បង់ជីវិត ប្រសិនមិនបានយល់ដឹងអំពីវិធីសាស្ដ្រសង្រ្គោះត្រឹមត្រូវ។
ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនដែលចាំបាច់បំផុត ក្នុងការជួយសង្គ្រោះមនុស្សលង់ទឹក ៖
១/ ជួយសង្រ្គោះ ពេលជនរងគ្រោះកំពុងលង់ទឹក
ក/ ហុចដៃ ៖ ប្រសិនអ្នករងគ្រោះនៅក្បែរច្រាំង ក្បែរដៃអ្នក ចូរដេកត្រង់ខ្លួនលើដី និងហុចដៃទៅ
កាន់ជនរងគ្រោះ។ បើសិននៅក្បែរនោះ មានមែកឈើ ខ្សែ ឬកន្សែង។ល។ ចូរប្រើវាដើម្បីបោះទៅ
ឱ្យជនរងគ្រោះតោង។ នៅពេលចាំបាច់ ចូរយកដៃម្ខាង តោងនឹងអ្វីមួយឱ្យជាប់ ហើយហុចដៃម្ខាង
ទៅរកជនរងគ្រោះ។
ខ/ បោះវត្ថុសង្គ្រោះ ៖ ប្រសិននៅកន្លែងកើតហេតុ មានរបស់ដែលអាចអណ្ដែត ដូចជាពោងជា
ដើម គឺត្រូវប្រញាប់បោះឱ្យចាំគោលដៅ។
គ/ ប្រើទូក ៖ ប្រសិនមានទូកនៅក្បែរ ចូរចែវទូកទៅជួយសង្គ្រោះជាបន្ទាន់។
ឃ/ ហែលទៅសង្គ្រោះ ៖ ហែលទៅជួយសង្គ្រោះគឺជាវិធីចុងក្រោយ។ ប្រសិនជាអាច ចូរយក
ពោងទៅជាមួយ។ អ្នកត្រូវចូលទៅជួយជនរងគ្រោះពីក្រោយខ្នង ហើយក្នុងករណីចាំបាច់ អ្នកអាច
ប្រើដៃ ទះទៅលើមុខរបស់ជនរងគ្រោះ ដើម្បីធ្វើឱ្យបាត់បង់ស្មារតី ឬវិលមុខ បន្ទាប់មកទើបចូល
ទៅជួយពីក្រោយ ដោយឱបជនរងគ្រោះ ហែលមកច្រាំង។ អ្នកលង់ទឹក ជាទូទៅគឺតែងមានភាព
ស្លន់ស្លោ ប្រសិនអ្នកចូលទៅសង្គ្រោះមិនត្រូវតាមវិធី ជនរងគ្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នក។
២/ ធ្វើឱ្យជនរងគ្រោះ ក្អួតទឹកចេញក្រៅ និងបញ្ចូលខ្យល់
នៅពេលអ្នកបាននាំជនរងគ្រោះឡើងគោក ហើយជនរងគ្រោះនៅតែមិនដឹងខ្លួន ចូរមើលថា តើ
គេនៅដង្ហើម ឬអត់។ ប្រសិននៅដង្ហើម គឺគ្រាន់តែធ្វើឱ្យក្អួតទឹកមកក្រៅ។ ប្រសិនបាត់ដង្ហើម គឺ
ត្រូវធ្វើចលនាបញ្ជូលខ្យល់ភ្លាម។
ក/ ធ្វើឱ្យក្អួតទឹកមកក្រៅ
លើកជនរងគ្រោះឡើងខ្ពស់ រួចរលាក់រហូតដល់ទឹកក្អែរចេញ ប្រើដៃខ្វេះយកវត្ថុនានា ចេញពីមាត់
ដែលជនរងគ្រោះលេបចូល។
ខ/ បញ្ចូលខ្យល់ សង្គ្រោះបន្ទាន់
១/ វិធីផ្លុំខ្យល់តាមមាត់ ៖
ទាញក្បាលជនរងគ្រោះមកក្រោយ ទាញ និងរុញចង្កា ឱ្យមាត់ហា ក្រោយមកប្រើដៃម្ខាង ច្រាន
ក្បាលបណ្ដើរ បិទច្រមុះដោយម្រាមដៃមេ និងម្រាមចង្អុល ចំណែកដៃម្ខាងទៀត សម្រាប់បើក ឬ
បិទមាត់ជនរងគ្រោះ។ បន្ទាប់មក ដងដង្ហើមឱ្យវែង និងផ្លុំខ្យល់ចូលតាមមាត់ជនរងគ្រោះ។ ផ្លុំខ្យល់
ឱ្យខ្លាំង រហូតដល់ឃើញទ្រូងរបស់ជនរងគ្រោះឡើងប៉ោង។ ក្រោយមក ស្ដាប់សម្លេងដង្ហើមរបស់
ជនរងគ្រោះ។ ធ្វើដូច្នេះឱ្យបាន ១២ដង ក្នុងមួយនាទីសម្រាប់មនុស្សធំ និង ២០ដង សម្រាប់ក្មេង។
២/ វិធីផ្លុំខ្យល់ និងសង្កត់ទ្រូង ៖
ចូរអង្គុយនៅក្បែរអ្នករងគ្រោះ ដាក់បាតដៃទាំងពីរ ត្រួតគ្នាទៅលើទ្រូង ត្រង់ចុងដង្ហើមរបស់ជនរង
គ្រោះ។ សង្កត់ដៃទៅលើទ្រូងជនរងគ្រោះ ហើយដកដៃចេញតិចៗ ធ្វើបែបនេះទៅតាមវដ្ដ ប្រហែល
ពី ១៤ ទៅ ១៥វិនាទីម្ដង ហើយ ចូរសង្កត់ទ្រូងប្រហែល ១៥ដង និងផ្លុំខ្យល់ ២ដង។ បន្ទាប់ពីធ្វើដូច
ខាងលើបាន ៤ដង អ្នកត្រូវពិនិត្យចង្វាក់បេះដូង និងដង្ហើមរបស់ជនរងគ្រោះ ម្ដង។
៣/ កំដៅរាងកាយ ៖
នៅពេលបាននាំជនរងគ្រោះឡើងគោក ហើយជនរងគ្រោះនៅមានស្មារតី ឬដឹងខ្លួន ក្រោយពីបាន
ធ្វើចលនាសង្គ្រោះបន្ទាន់ អ្នកត្រូវប្ដូរសម្លៀកបំពាក់ឱ្យជនរងគ្រោះ និងប្រើកន្សែងក្រាស់ៗ ដណ្ដប់
កាយ រួចឱ្យផឹកទឹកតែ ឬកាហ្វេក្ដៅៗ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មនុស្សភពក្រៅ និងការយល់ឃើញរបស់អ្នកវិទ្យាសាស្ដ្រ
មេជីវិតរបស់បុរស មានការប្រព្រឹត្តទៅ យ៉ាងដូចម្ដេច?
ហូបស្រាមុខឡើងក្រហម គួរតែប្រយ័ត្ន អំពីសម្ពាធឈាម
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH