CamNews

រថយន្ដដឹកឥដ្ឋទម្ងន់ ៥តោន កិនស្ដ្រីម្នាក់ បែកក្បាលស្លាប់ ទាំងល្ងាច នៅចាក់អង្រែលើ

ស្ដ្រីជាអាជីវករម្នាក់ បានបែក ក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិត នៅលើកំណាត់ផ្លូវ
ជាតិលេខ២ ទល់មុខរោង ចក្រស័ង្កសី សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ បន្ទាប់ពីរថយន្ដ
ទម្ងន់៥ តោនរបស់ក្រុម ហ៊ុនដឹកឥដ្ឋ ឯកជនមួយគ្រឿង បានកិននៅ ពេលបើកពីក្រោយជនរង
គ្រោះនៅចំណុច កើតហេតុខាងលើ ខណៈដែលជនរងគ្រោះ កំពុងបើកម៉ូតូតែម្នាក់ឯងឆ្ពោះ
ទៅផ្ទះរបស់ ខ្លួន នៅក្រុងតាខ្មៅ ។

គ្រោះថ្នាក់ចរាចរដែលគួរឱ្យរន្ធត់និង បណ្ដាលឱ្យជនរងគ្រោះបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ
នៅក្រោមកង់រថយន្ដខាងលើ នេះ បានកើតឡើង កាលពីវេលា ម៉ោង៣និង ១៥នាទីរសៀលថ្ងៃ
ទី១០ ខែកញ្ញា ឆ្នាំ ២០១២ ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូតែម្នាក់ ឯង ចុះពីលើស្ពានអា
កាសក្បាលថ្នល់ ឆ្ពោះ ទៅផ្ទះរបស់ ខ្លួនស្ថិតនៅក្រុងតាខ្មៅ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែល បានស្លាប់
ក្រោមកង់រថយន្ដរបស់ក្រុមហ៊ុន ដឹកឥដ្ឋខាងលើនេះ មានឈ្មោះរិន សុភា ភេទស្រី អាយុ៣០
ឆ្នាំ ជាអាជីវករលក់ ដូរនៅផ្ទះ ស្ថិតនៅភូមិដើមមៀន សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល
រីឯអ្នក បើករថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ កន្លែងកើតហេតុមានឈ្មោះសៀង ផាត
អាយុ ៤៧ឆ្នាំ រស់នៅក្នុងក្រុមហ៊ុន ស្ថិតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានបន្ដទៀតថា គ្រោះ ថ្នាក់ចរាចរខាងលើនេះ បានកើតឡើងខណៈ ដែលជន
រងគ្រោះ កំពុងជិះម៉ូតូរបស់ខ្លួនម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1G-5620 រីឯរថយន្ដ
ទម្ងន់៥តោនខាងលើនេះ ម៉ាកហ៊ីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 3A-0798 ។

បើយោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ នៅពេលជនរងគ្រោះកំពុងបើក និងជិះ
ម៉ូតូតែម្នាក់ឯង ស្រាប់តែមានការប៉ះ ទង្គិចជាមួយម៉ូតូផ្សេ បណ្ដាល ឱ្យដួលពេល នោះរថយន្ដ
ដែលកំពុងធ្វើដំណើរពីក្រោយ បានបុកបន្ថែមនិងកិនជនរងគ្រោះ បណ្ដាល បែកក្បាលស្លាប់
ភ្លាមៗនៅកន្លែងកើតហេតុ តែម្ដង ។

ក្រោយគ្រោះថ្នាក់ចរាចរទាំងសមត្ថកិច្ច មូលដ្ឋាននិងកម្លាំងនគរបាលចរាចរណ៍ជើង គោក បាន
ចុះទៅពិនិត្យនិងវាស់វែងនៅ កន្លែងកើតហេតុ ហើយសពជនរងគ្រោះ ត្រូវបានប្រគល់ជូនដល់
ក្រុមគ្រួសារ រីឯម៉ូតូ និងរថយន្ដយកទៅរក្សាទុកដើម្បីដោះស្រាយ បន្ដទៀត៕

ប្រភពពី៖ ដើមអម្ពិល


Tags: accident fatality cambodia