ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់ស្អាត គង់ ចាន់ស្រីមុំ កំពុងមានប្រជាប្រិយភាព ក្នុងខារ៉ាអូខេ
បទល្បី របស់ផលិតកម្មធំៗ ហើយក៏ជាតារាដែលមានមុខជំនួញ ច្រើនជាងគេ ក្នុងពិភពសិល្បៈ
ពោលគឺមានហាងច្រើនស្អេកស្កះ ។ នាងរវល់ស្ទើរតែរកពេលសំរាកគ្មាន នឹងត្រូវឡើងចុះក្រៅ
ប្រទេសជាញឹកញាប់ ដើម្បីនាំចូលឥវ៉ាន់មកលក់នៅស្រុកខ្មែរ ។ រហូតមកដល់ពេលនេះ គង់
ចាន់ស្រីមុំ ត្រូវបានគេដឹងថា នាងក្លាយជា Presenter (អ្នកឃោសនា) របស់មជ្ឈមណ្ឌល កែ
សម្ផស្សដ៏ល្បីល្បាញ នៅប្រទេសថៃ ដែលមានសាខា នៅកម្ពុជា។
ស្រីស្អាត គង់ ច័ន្ទស្រីមុំ បានរៀបរាប់ប្រាប់មិត្ត ក្នុងសិល្បៈក៏ដូចជា LookingTODAY ថា បច្ចុប្បន្ន
នាងជា Presenter (អ្នកឃោសនា) ឲ្យហាងកែសម្ផស្សនោះ ព្រោះនាងតែងតែនាំ អ្នកដែលនាង
ស្គាល់ ទៅកន្លែងនោះជាញឹកញាប់ ហើយពេលនេះ ហាងកែសម្ផស្សដ៏ល្បីនោះ បានមកបើកក្នុង
ប្រទេសកម្ពុជាយើងហើយ។
គង់ ច័ន្ទស្រីមុំ បានបន្តយ៉ាងក្បោះក្បាយទៀតថា ដោយសារតែប្រទេសយើង បច្ចុប្បន្នមានភាព
រីកចំរើនច្រើន ប្រជាជនក៏សម្បូរថវិកា ពួកគេក៏គិតដល់បញ្ហាសម្រស់នេះ ដោយបច្ចុប្បន្ននេះ
ប្រទេសយើងហាងកែសម្ផស្ស ស្ដង់ដាអន្តរជាតិមានមិនច្រើនទេ តែបើមានច្រើនកន្លែង ពិតជា
មានការប្រកួតប្រជែង ពេលនោះគុណភាពស្ដង់ដា ក៏កើនឡើងវាក៏ជារឿងល្អដែរ ដែលហាង
នេះមកបើកក្នុងប្រទេសកម្ពុជា។
ម្យ៉ាងទៀត វាក៏អាចជួយបង្កើត ភាពងាយស្រួលដល់ប្រជាជនកម្ពុជា មិនចាំបាច់ចំណាយ ពេល
វេលា និងថវិកាច្រើន ត្រូវទៅសម្រាក ព្យាបាលនៅក្រៅប្រទេស ព្រោះសេវាកម្ម នៅក្នុងស្រុក
យើង អាចសុវត្ថិភាពជាងនៅក្រៅប្រទេស៕