CamNews

ជីវិតរស់នៅ 

ម៉ូតូ Vespa ៩៤៦ ម៉ូដែលថ្មី ឆ្នាំ២០១៤ បំពាក់កែបហោះ

Vespa គឺជាឈ្មោះម៉ូតូអូតូ បែបស្ពត ដែលមានឈ្មោះល្បីល្បាញអស់រយៈពេលជាយូរណាស់មក
នៅលើពិភពលោក ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើននៅក្នុងអំឡុងពេលនោះ។ ភាព
ស្រស់ស្អាត ជាមួយនឹងគុណភាពម៉ូតូ Vespa បានទទួលនូវការគាំទ្រ យ៉ាងខ្លាំងក្លាពីសំណាក់អ្នក
ប្រើប្រាស់ម៉ូតូ Vespa។

មកដល់បច្ចុប្បន្ននេះ ម៉ូតូ Vespa បានរចនាម៉ូដម៉ូតូ ម៉ូដែលថ្មី ដែលមានរូបរាងប្លែក ទាក់ភ្នែក និង
ស្រស់ស្អាតបំផុត សំរាប់ឆ្នាំ២០១៤ នេះ។ ម៉ូតូ Vespa ម៉ូដែលថ្មី ឆ្នាំ២០១៤ មានឈ្មោះថា Vespa
៩៤៦ ពិតជាមានរូបរាងទាក់ទាញមានចង្កៀងបំផ្លឺផ្លូវខាងមុខ១ មូល ស្តប់ស៊ីញ៉ូតូចៗនៅខាងសង
និង មានបំពាក់សំបកកង់ដ៏ក្រាស់ស្វិត បែបស្ពត មានសុវត្ថិភាពខ្ពស់ពេលកំពុងធ្វើដំណើរ។

ជាពិសេស ម៉ូតូ Vespa ៩៤៦ ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ​ អាចបើកបរបានល្បឿន៥៧ម៉ាយ/ម និង
មានកម្លាំងម៉ាស៊ីន ១៥៥សេសេ។ អ្វីដែលកាន់តែប្លែកនិងទាក់ទាញនោះគឺម៉ូតូ Vespa ៩៤៦ នេះ
បំពាក់មកជាមួយនឹងកែបអង្គុយដ៏ស្រស់ស្អាត ដែលគេហៅថា កែបហោះ ងាយស្រួលអង្គុយមិន
រលាក់៕

សូមទស្សនា​ រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖​ topspeed


Tags: motorcycle 2014 Vespa 946