CamNews

ម៉ូតូ 

ម៉ូតូ Triumph Speed Triple ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ មានរាងប្លែកបំផុត

ម៉ូតូ Triumph Speed Triple ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ម៉ូដែលថ្មី ដ៏ស្រស់សង្ហា ខ្ពស់
ធំមាំ ប្លែក ស័ក្តិសមបំផុត សំរាប់យុវវ័យសម័យថ្មី។

ម៉ូតូ Triumph Speed Triple រចនាម៉ូដឡើង យ៉ាងប្រណិតជាមួយនឹងចង្កៀងមុខ មានភ្នែក២
ជាប់គ្នា មានរាងស្រស់ស្អាត កញ្ចក់ថ្លា  អាចបំភ្លឺផ្លូវបានច្បាស់ល្អ ជាមួយនឹងស្តប់ស៊ីញ៉ូ២ ដ៏
គួរឱ្យទាក់ទាញនៅសងខាង អមជាមួយសំបកកង់ Sport មុខក្រោយ អាចបើកបរបានគ្រប់
ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់។

ជាពិសេសម៉ូតូ Triumph Speed Triple មានកំលំាងម៉ាស៊ីន ៦៥០សេសេ អាចផ្ទុកសាំងបាន
១៧លីត្រ និង មានតំលៃ ១២,៧៩៩ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ motorcycle-usa


Tags: Motorcycle 2013 Triumph Speed Triple