Elantra GT 2013 ប្រើប្រាស់ម៉ាស៊ីន ១.៨លីត្រ មានកម្លាំង ១៤៩សេះ មានតម្លៃ ១៨.០០០ដុល្លារ
នឹងនាំមកនូវអារម្មណ៍ប្រសើរជាងមុនក្នុងការបើកបរ។
Elantra GT 2013 នឹងត្រូវបានចាប់ផ្ដើមលក់ក្នុងតម្លៃ ១៨.០០០ដុល្លារ។ Elantra GT 2013 មានកង់
កម្រាស់ ១៦អ៊ិន្ឈ ធ្វើពីលោហធាតុ aluminum។ រថយន្ដនេះមានពោងការពារចំនួន ៧ និងកៅអី
កំដៅផងដែរ។ ក្រៅពីនេះ Elantra GT 2013 ក៏មានប្រព័ន្ធកំដៅត្រង់កន្លែងអ្នកបើកបរ រួមជាមួយ
នឹងមុខងារផ្សេងៗទៀត។
Elantra GT 2013 មានកម្លាំង ១៤៩សេះ ជាមួយនឹងការស៊ីប្រេង ១០លីត្រ/១០០គម ក្នុងទីក្រុង
និង ៧,២លីត្រ/១០០គម ពេលធ្វើដំណើរលើផ្លូវជាតិ។ ទំហំកន្លែងដាក់សម្ភារៈគឺ ៦៥០លីត្រ តែ
ប្រសិនបត់កៅអៅខាងក្រោយ វានឹងកើនឡើងដល់ ១.៤៤៤លីត្រ។
កញ្ចប់តម្លៃសម្រាប់ការដំឡើង "Style" និង "Technology" គឺមានតម្លៃ ២.៧៥០ដុល្លារ និង ២.៣៥០
ដុល្លារ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ve