CamNews

ទូរស័ព្ទ 

iPhone 6 មានតម្លៃចាប់ពី ១៩៩ ដុល្លារ រី iPhone 6 Plus ចាប់ពី ២៩៩ ដុល្លារ

បន្ទាប់ពីបានឧទ្ទេសនាមនូវផលិតផលថ្មីភ្លាម Apple ក៏បានប្រកាសអំពីតម្លៃរបស់ iPhone 6 និង
iPhone 6 Plus ទន្ទឹមនឹងនេះ ក៏បានបញ្ចុះតម្លៃបណ្ដាកំណែមុនៗរបស់ iPhone ។

បើទោះមុននេះ មានព័ត៌មានចចាមអារ៉ាមជាច្រើន និយាយថា iPhone ជំនាន់ថ្មី នឹងមានតម្លៃខ្ពស់
ដោយសារតែប្រើអេក្រង់ sapphire ប៉ុន្ដែ Apple មិនបានធ្វើឱ្យអ្នកប្រើប្រាស់អស់សង្ឃឹមនោះទេ។
iPhone ជំនាន់ថ្មី នឹងនៅតែមានតម្លៃត្រឹមតែចាប់ពី ១៩៩ ដុល្លារអាមេរិក។

១៩៩ ដុល្លារអាមេរិក នេះគឺជាតម្លៃរបស់កំណែទាបបំផុត ដែលមានអង្គចងចាំក្នុងម៉ាស៊ីន 16GB
ហើយជាការពិត វានឹងមានភ្ជាប់មកជាមួយនូវកិច្ចសន្យាប្រើអ៊ីនធឺរណែតចំនួន ២ឆ្នាំ។ iPhone
ជំនាន់ថ្មីនេះ មិនមានកំណែ 32GB នោះទេ ជំនួសមកវិញគឺ កំណែ 64GB ដែលមានតម្លៃខ្ពស់ជាង
១០០ដុល្លារ ពោលគឺ ២៩៩ដុល្លារ។ Apple ក៏បានបន្ថែមកំណែ អង្គចងចាំ 28GB ដែលមានតម្លៃ
៣៩៩ដុល្លារ រួមនឹងកិច្ចសន្យាប្រើអ៊ីនធឺរណែត។

ចំណែក iPhone 6 Plus មានតម្លៃចាប់ពី ២៩៩ដុល្លារ ហើយវាកើនឡើងបន្ថែម ១០០ដុល្លារ សម្រាប់
កំណែដំឡើងអង្គចងចាំ ពី 16GB ឡើង 64GB និង 128GB ។ ផលិតផលខាងលើនេះ នឹងផ្ដើមលក់
ចាប់ពីថ្ងៃទី ១៩កញ្ញាខាងមុខ ហើយអ្នកអាចបញ្ជាទិញ ចាប់ពីថ្ងៃទី ១២កញ្ញា។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/tech


Tags: iPhone 6 iPhone 6 Plus price