Edgar Martirosyan មិនធ្លាប់បានគិតថា ការយកនំភីហ្សាចំនួន ៣ ចូលទៅបម្រើភ្ញៀវ អាចឱ្យខ្លួន
រកបាន ១.០០០ដុល្លារ និងមានឱកាស បានជួបមុខក្រុមកំពូលតារាល្បីៗ របស់ពិភពលោក។
Edgar (មួកក្រហម) យកនំភីហ្សា មកបម្រើភ្ញៀវ ហើយទទួលបានប្រាក់ទឹកតែ ១,០០០ដុល្លារ
នៅក្នុងពិធីប្រគល់ពានរង្វាន់ Oscar 2014 ពិធីការិនី Ellen DeGeneres បានធ្វើឱ្យភ្ញៀវកិត្តិយស
មានការភ្ញាក់ផ្អើល នៅពេលយកនំភីហ្សា ធ្វើជាអាហារសម្រាប់បម្រើភ្ញៀវ។ Edgar Martirosyan
ដែលជាអ្នកប្រគល់នំ គិតថា ខ្លួនយកនំមកជូនក្រុមអ្នកយកព័ត៌មាន គឺគាត់មិនស្មានថា បានឈរ
នៅលើឆាក និងទទួលបានការចាប់អារម្មណ៍ពីកំពូលតារាល្បីៗ នៅ Hollywood ព្រមទាំងទស្ស
និកជនប្រមាណជា ៤៣លាននាក់ តាមដានតាមទូរទស្សន៍។
Edgar និយាយជាមួយ Ellen នៅក្នុងការជជែកគ្នាមួយ ៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់”។ Edgar
និងបងប្រុសរបស់ខ្លួន បានចាប់ផ្ដើមបើកហាងនំភីហ្សា កាលពី ៨ឆ្នាំមុន។ ក្រោយពីចុះពីលើឆាក
Edgar មិនបានយកលុយ ធីប ទៅជាមួយ ដូច្នេះ ពិធីការិនី Ellen ក៏បានហុចមួកមួយ ឱ្យភ្ញៀវកិត្តិ
យសទាំងឡាយក្នុងសាល ដាក់លុយធីប។ ចុងក្រោយ ទឹកប្រាក់ បានកើនដល់ ១០០០ដុល្លារ
សម្រាប់អ្នកបម្រើនំភីហ្សា។
គេហទំព័រ NYDailynews ចុះផ្សាយថា ក្រោយពីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់
Oscar នំភីហ្សារបស់ Edgar ក្លាយជាឈ្មោះដែលត្រូវបានគេស្គាល់ច្រើន។ Edgar ឱ្យដឹងថា
“ភ្ញៀវហៅទូរស័ព្ទមកបញ្ជាទិញ ជាបន្ដបន្ទាប់ យើងខ្ញុំរវល់ខ្លាំងណាស់”។
នៅអាមេរិក ប្រាក់ទឹកតែ ឬហៅថា ធីប គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងវប្បធម៌នៃប្រជា
ជន។ ចាប់ពីអ្នកបើករថយន្ដ រហូតដល់អ្នកល្បីឈ្មោះ មុននឹងចាកចេញពីហាង ពួកគេសុទ្ធតែ
បន្សល់ទុក ប្រាក់មួយចំនួនក្នុងហ្វូលឌើរវិក័យបត្រ ឬនៅលើតុ ដើម្បីសំដែងការពេញចិត្ត ចំពោះ
សេវាកម្ម ឬអាហារដែលពួកគេបានទទួលទាន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE